សុំណុំរឿងដែលស្រ្តីជាម្ចាស់រថយន្តទំនើបម៉ាក BMW បើកកិ.នយុវជនខ្មែរឥស្លាមម្នាក់ស្លា.ប់ និងរ.បួស ២នាក់ ត្រូវនគរបាលក្រុងតាខ្មៅ បានបញ្ជូនទៅតុលាការខេត្តកណ្ដាលហើយ។ នេះបេីយោងតាមការចេញផ្សាយពីអង្គភាពសារព័ត៌មាន Fresh News នាល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ។
បើតាមលោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ភាគីជនបង្កបានសងសំណងទៅកាន់គ្រួសារជនរងគ្រោះ ដែលស្លា.ប់ចំនួន ២០០០ដុល្លារ។ រីឯសំណុំរឿងនៅតែបន្តបញ្ជូនទៅតុលាការ ព្រោះរឿងនេះបើយោងតាមផ្លូវច្បាប់នៅជាប់បណ្ដឹងអាជ្ញា។
ដំណើររឿងកិ.នស្លា.ប់ ដោយរថយន្ត BMW ពាក់ស្លាកលេខ 2AX-8987 ពណ៌ក្រហម ដែលមានម្ចាស់ឈ្មោះ អីន សឿន ភេទស្រី អាយុជាង ៣០ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ។ គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៌មួយបានកើតឡើងបណ្តាលឲ្យបុរសម្នាក់ស្លា.ប់ និង២នាក់ទៀតរងរ.បួស ដែលរវាងម៉ូតូ SCOOPY បើកបញ្ច្រាស់ទិសទៅបុកម៉ូតូ MSX រួចផ្លោ.ងខ្ទាតមនុស្សទៅក្រោមរថយន្ត ត្រូវរថយន្ត BMW ឈប់បើកកិ.នពីលើស្រស់ៗ តែម្តង រួចបើករថយន្តគេ.ចខ្លួនបាត់ស្រមោល។
ហេតុការណ៌នេះបានកើតឡើងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ២០និង០០នាទី លើផ្លូវជាតិលេខ២ ត្រង់ចំណុចខាងការាសលាងឡានVS ស្ថិតនៅភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល៕