មណ្ឌលគិរី៖ សមត្ថកិច្ចស្រុកកែវសីម៉ា បានធ្វើការចាប់ឃាត់រថយន្តដឹកអ្នកដំណើរចំនួន២គ្រឿង ក្នុងនោះមានទាំងរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន វីរៈប៊ុនថាំ និងក្រុមហ៊ុន ស៊ីណាបូព៌ា ក្រោយលួចបង្កប់ឈើកែច្នៃខុសច្បាប់ ។
ការបង្ក្រាបនេះ បានធ្វើឡើងកាល វេលាម៉ោង ១២ និង២០នាទី យប់ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ។
ក្នុងនោះ រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន វីរៈប៊ុនថាំ លេខសម្គាល់៨៣ ពាក់ស្លាកលេខ ភ្នំពេញ 3D-8215 ត្រូវបានសមត្ថកិច្ចបង្ក្រាបនិងរកឃើញដឹកទ្វារនិងគ្រោង ដែលជាឈើកែច្នៃ ពុំទាន់រាប់ដឹងចំនួន ។
ចំណែករថយន្តក្រុងរបស់ក្រុមហ៊ុន ស៊ីណាបូព៌ា ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 3C-9534 ត្រូវបានសមត្ថកិច្ចបង្ក្រាបខណៈដែលដឹកទ្វារនិងគ្រោងទ្វារមួយចំនួនពុំទាន់បានរាប់ដូចគ្នា ។
បច្ចុប្បន្ន ឈើនិងរថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃកែវសីមា ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕