ពិតជាមិននឹកស្មានមែន ដែលសារព័ត៌មានឥណ្ឌូណេស៊ី បានសរសេរថាប្រសាទអង្គរវត្តជារបស់ប្រទេសថៃទៅវិញ ។
ដែលមនុស្សច្រើនលើសលប់ដឹងថា អង្គរវត្ត គឺជារបស់ខ្មែរ ជាពិសេសប្រជាជនក្នុងប្រទេសអាស៊ានតែម្ដង ប្រាកជាបានរៀន និងដឹងហើយ ។
នេះពិតជាមិនចង់ជឿមែន ដែលថាអ្នកសារព័ត៌មាន មិនបានដឹងអច្ឆរិយៈវត្ថុ តែមួយគ្មានពីរលើលោកមួយនេះ (អង្គរវត្ត) មិនមែនជារបស់ខ្មែរ បើស្គាល់អង្គរវត្តគឺស្គាល់ ប្រទេសកម្ពុជាហើយ (ខ្មែរ) ដែលប្រជាជនខ្មែរ ទាំងអស់ ចាត់ទុកជានិមិត្តរូប និងដួងព្រលឹងរបស់ជាតិ ។
ចំពោះខ្លឹមសារក្នុងអត្ថបទ របស់សារព័ត៌មានប្រទេសឥណ្ឌូនេសុីមានឈ្មោះ «Tempo» នេះ បានសរសេរថា «ប្រសាទអង្គរវត្តគឺជារបស់ថៃ» ។
យ៉ាងណាខាងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌូនេស៊ី បានប្រតិកម្មយ៉ាងខ្លាំង និងទាមទារឱ្យមានការកែតម្រូវបន្ទាន់ ។
អត្ថបទដែលមានន័យខុសនោះ មានចំណងជើងថា “Ganjar Pranowo Punya Resep Candi Borobudur Lebih dari Angkor Wat” ដែលចុះផ្សាយនៅលើគេហទំព័ររបស់អ្នក នៅថ្ងៃទី១២ ខែកញ្ញា ។
ហើយនៅក្នុងអត្ថបទនេះដែលថា ប្រាសាទអង្គរវត្តគឺជារបស់ថៃ (នៅក្នុងកថាខណ្ឌទី១ និងកថាខណ្ឌទី ២) ។
ចំពោះកំហុស វាមានពីរលើកទៅហើយក្នុង មួយអត្ថបទនេះ ។ ហើយចំពោះសារព័ត៌មានខាងលើនេះ បានដកស្រង់ពីសារព័ត៌មាន Antara ប៉ុន្តែខាង Antara គេបានសរសេរត្រឹមត្រូវ ។
ហេតុអ្វីបានជាខាងព័ត៌មានឥណ្ឌូនេសុី «Tempo» ដែលមាននិពន្ធនាយករបស់អ្នកឈ្មោះ រីនី ឃូស្ទានី (Rini Kustiani) ប្ដូរត្រង់កន្លែងកម្ពុជាទៅជាថៃវិញ ។ ចេតនា ឫយ៉ាងណា?
លិខិតខាងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌូនេស៊ី បានប្រតិកម្មយ៉ាងខ្លាំង និងទាមទារឱ្យមានការកែតម្រូវបន្ទាន់ នៅខាងក្រោម៖