ខេត្តព្រៃវែង ៖ បុរសជាឪពុកចុងមិនដឹងជាចិញ្ចឹមចិត្តចង់សុីកូនចុងរបស់ខ្លួនតាំងពីពេលណានោះទេខណៈមានឱកាសស្ងាត់ល្អ ដោយបាននាំ កុមារីរងគ្រោះ អាយុ១៣ឆ្នាំទៅរកឆ្លុះ
កង្កែបពេលយប់តាមវាលស្រែក្រោយផ្ទះតែពីរនាក់ឱពុកកូន ក៏ល្បួងចាប់រំលោភរហូតដល់បានសម្រេច ហើយគម្រាមជនរងគ្រោះថាកុំឲ្យប្រាប់ម្ដាយនិងសាច់ញាតិបងប្អូនឲ្យសោះបើមិនដូច្នោះទេគឺស្លាប់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាយប់ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ២០១៩ នៅវាលស្រែក្រោយផ្ទះក្នុងភូមិ អន្លង់រាជ្យ ឃុំកំពង់ត្របែកស្រុកកំពង់ត្របែកខេត្តព្រៃវែង ។
ប្រភពពីសមត្ថកិច្ចឱ្យដឹង ថា កុមារី រង គ្រោះ មាន អាយុទើបតែ ១៣ ឆ្នាំ ដែលមាន ម្តាយ ឈ្មោះ ផន សារឹម អាយុ ៣៣ ឆ្នាំ ចំណែក ឪ ចុង ចិត្ត អប្រិយ ឈ្មោះ អឹម សុផាន់ណារិទ្ធ អាយុ៣៥ ឆ្នាំ អ្នក ទាំង ៣ មាន ទីលំនៅ ក្នុង ភូមិ ឃុំ កើតហេតុខាងលើ ។
សមត្ថកិច្ច បានឲ្យដឹងថាក្រោយកើតហេតុបានមួយថ្ងៃ ស្ត្រីជាម្ដាយ បាន ទូរសព្ទ័ប្តឹង មកកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាល ឃុំ កំពង់ត្របែកថា ប្តី ចុងរបសើនាង បាន ចាប់រំលោភ កូនស្រីចុង របស់ ខ្លួន អាយុ១៣ឆ្នាំ ខណៈ ពេល ដែល ទៅ ដើរឆ្លុះ កង្កែប ត្រី ពេល យប់ នៅ តាម វាលស្រែ ខាងក្រោយ ផ្ទះ ២ នាក់ឪពុកនិងកូន ។
លុះពេលព្រឹកឡើយ ដោយឃើញកូនស្រីមានសភាពស្លេកស្លាំងខុសប្លែកពីធម្មតា គាត់បាន សួរ នាំដេញ ដោល កូនទើបបែក រឿងរ៉ាវ ឈានដល់ប្តឹងនគរបាលឲ្យឃាត់ខ្លួន ប្តីគម្រក់នេះតែម្តងទៅ។
ក្រោយ ពី ទទួលបានព័ត៌មាន នេះ ភ្លាម កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍កំពង់ត្របែក បាន ចុះទៅ ឃាត់ខ្លួន ជនសង្ស័យនាំ យកមកសាកសួរនៅ ប៉ុស្តិ៍ហើយ ជនសង្ស័យ ក៏ បាន ឆ្លើយ សារភាព ថា «រូបគេ ពិតជា បាន ធ្វើ សកម្មភាពចាប់រំលោភ ដូច ការ ចោទ ពិតមែន»
ទើប កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាល ធ្វើការ ឃាត់ខ្លួន ជនសង្ស័យ កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែកចាត់ការបន្តតាមនីតិវិធី ។
ចំពោះករណីបែបនេះឧស្សាហ៍កើតមានញឹកញាប់ណាស់ ជាពិសេសរឿងឪពុកចុងចាប់រំលោភកូនចុងនេះតែម្ដងពួកគេហាក់មិនស្វែងយល់ពីផ្លូវច្បាប់ឲ្យបានសុីជម្រៅនោះទេ ទើបពួកគេនៅតែភ្លាត់ស្នៀតនៅតែហ៊ានប្រព្រឹត្តយ៉ាងងងើល ៕