ស្ត្រីម្នាក់ឈ្មោះ Carlo Collazo មកពីរដ្ឋ Dalaware សហរដ្ឋអាមេរិក បានផ្ដល់កំណើតដល់កូនរបស់នាង ទាំងមិនបានដឹងថាខ្លួនឯងមានផ្ទៃពោះ ។
ស្ត្រីវ័យ ៣៧ ឆ្នាំរូបនេះបាននិយាយថា គ្រូពេទ្យបានប្រាប់នាងថា នាងអាចនឹងមិនអាចមានកូនទេ ព្រោះតែនាងមានជំងឺ polycystic overian syndrome ដែលធ្វើឲ្យនាងមករដូវខុសប្រក្រតី ដែលពិបាកបំផុតក្នុងការមានកូន ។
ជាមួយគ្នានេះដែរ Collazo ហាក់អស់សង្ឃឹម និងគិតតែពីខិតខំធ្វើការរាល់ថ្ងៃ ។ នាងមិនបានឡើងទម្ងន់ឡើយ អំឡុងពេលនាងមានផ្ទៃពោះនោះ ហើយនាងថែមទាំងធ្វើតេស្តិ៍ដល់ទៅ ៣ ដង តែលទ្ធផលចេញមកអវិជ្ជមានទាំងអស់ ។
ដូច្នេះហើយ អ្វីដែលធ្វើឲ្យនាងភ្ញាក់ផ្អើល និង ស្លុតចិត្តខ្លាំងនោះគឺ ក្រោយពេលនាងចាប់ផ្ដើមឈឺពោះខ្លាំង ហើយក៏បានផ្ដល់កំណើតដល់កូនស្រីតូចម្នាក់ទម្ងន់ជាង ១ គីឡូក្រាម ។
ដោយមានការជួយសង្គ្រោះបឋមពីបងថ្លៃស្រី នាងពិតជាសប្បាយចិត្តជាខ្លាំង ពេលបានបីកូនស្រីរបស់ខ្លួន ។
ក្រោយការកើតដោយចៃដន្យបែបនេះ Collazo និង កូនស្រី ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការព្យាបាល និង ពិនិត្យសុខភាពបន្ថែម ៕ ប្រជាប្រិយ