ដើម្បីរៀបចំសណ្ដាប់ធ្នាប់រាជធានីភ្នំពេញឱ្យកាន់តែមានរៀបរៀបរយ និងកាត់បន្ថយការកកស្ទះចរាចរណ៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាឱ្យស្ទូច និងអូសរថយន្តដែលចតចោលតាមផ្លូវបន្តបន្ទាប់ ទោះបីរថយន្តនោះមានផ្លាកលេខ ខ.ម ក្ដី។
តាមទំព័ររបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសរសេរបែបនេះថា៖ “ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញក្នុងការចុះរៀបចំសណ្តាប់ធ្នាប់សាធារណ:នៅតាមដងផ្លូវ
នៅថ្ងៃនេះកម្លាំងនគរបាលនៃការិយាល័យសណ្តាប់ធ្នាប់បានធ្វើការស្ទូចយករថយន្តស្លាកលេខ ខ.ម ដែលចតខុសច្បាប់ ដើម្បីយកមករក្សាទុកនៅស្នងការដ្ឋាន និងធ្វេីការផាកពិន័យតាមច្បាប់
សូមបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា ជាពិសេសឡានដែលប្រេីប្រាស់ស្លាកលេខ ន.ប ខ.ម និងស្លាកលេខរដ្ឋ។” angkorpost