មណ្ឌលគិរី៖ ដោយសាររឿងទំនាស់ដីធ្លី ធ្វេីអោយស្ត្រីម្នាក់ក្លាយជាឃាតក ហ៊ានយកកាំភ្លេីងបាញ់ប្តីប្រពន្ធបណ្តាលអោយស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអណោចអធ័ម។
ករណីឃាតកម្មខាងលេីបានកេីតឡេីង កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាប្រហែល១៩និង៣០នាទី នៅចំណុចថ្មដារស្ថិតនៅភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះទី១-ឈ្មោះ រ៉ា ហៅម៉ៅ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបកសិករ ស្នាក់នៅបណ្ដោះអាសន្ន នៅចំណុចភូមិ.ឃុំកេីតហេតុខាងលេី
ត្រូវជាប្ដី ត្រូវបានជនសង្ស័យបាញ់ចំនួនមួយគ្រាប់ត្រូវចំ ក្រោមដោះខាងឆ្វេង ធ្លាយ ចេញមកក្រោមក្លៀកខាងស្ដាំបណ្ដាលអោយស្លាប់នៅហ្នឹងកន្លែង ទី២-ឈ្មោះ អាន អុល ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ត្រូវជាប្រពន្ធ ត្រូវបានជនសង្ស័យបាញ់ចំនួន០២គ្រាប់។
គ្រាប់ទី១.ត្រូវចំ ចូលពីលេីចង្កេះឆ្វេងផ្នែកខាងក្រោយចេញមកក្រោមដោះក្បែចុងដង្ហេីមផ្នែកខាងឆ្វេង, គ្រាប់ទី.ត្រូវចំគល់ដោះខាងឆ្វេងផ្នែកខាងក្រោមចេញមកខាងលេីចុងដោះខាងឆ្វេង បណ្ដាលអោយស្លាប់នៅតាមផ្លូវនៅពេលដឹកយកមកមន្ទីរពេទ្យ។
ជនសង្ស័យឈ្មោះ យាយអាន ភេទស្រី មុខរបរកសិករស្នាក់នៅកន្លែងកេីតហេតុខាងលេី (កំពុងគេចខ្លួន)។
សមត្ថកិច្ចបន្តថាមូលហេតុៈបណ្តាលមកពីទំនាស់រឿងដីធ្លី។
បច្ចុប្បន្នកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរស្រុកកោះញែក កម្លាំងអាវុធហត្ថស្រុកកំពុងស្រាវជ្រាវចាប់មុខសញ្ញាដេីម្បីបញ្ជូនទៅតុលាការតាមនីតិវិធី ៕ swiftnewsdaily