បន្ទាយមានជ័យ៖ ប្រ ជាពលរដ្ឋជាច្រើននាក់ កំពុងបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ទៅលើផលប៉ះពាល់សុខ ភាពរបស់ពួកគាត់ ដោយសារតែនៅតាមហាងបាយ ហាងគុយទាវ
និងក្នងផលិតកម្មឧស្សាហកម្មមួយចំនួន បាននិងកំពុងប្រើប្រាស់ ទឹកអាស៊ីតរូបទន្សាយ ជំនួសទឹកខ្មេះ ដែលលួចនាំចូលពីប្រទេសថៃ មកចែ កចាយនៅខេត្តមួយចំនួនជាប់ព្រំដែន ជាពិសេសនៅខេត្តបន្ទាយមានជ័យ និងខេត្តបា ត់ដំបង។
ការលួចនាំចូលទឹកអាសុី តរូបទន្សាយ មកចរាចរជំនួសទឹកខ្មេះ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព របស់អ្នកបរិភោគខាងលើនេះ បានកើតមានឡើងដោយសារតែ មានកា រឃុបឃិតគ្នាជាប្រព័ន្ធ នៅតាមច្រករបៀងជាប់ព្រំដែនប្រទេសថៃ ដោយមិនគិតលើបញ្ហាសុខភាព របស់រាស្រ្តទា ល់តែសោះ។
យ៉ាងណាក៏ដោយ សម្រាប់ខេត្តបន្ទាយមាន ជ័យវិញ ត្រូវបានមន្រ្តីកាំកុងត្រូលខេត្ត បញ្ជាក់ថា កម្លាំងជំនាញ បានបើកប្រតិបត្តិការជាបន្តបន្ទាប់ ទាំងការផ្សព្វផ្សាយ អប់រំ និងចុះដកហូត តាមនៅតាមផ្សារ នៅតាមទីលក់ដូរ តែការលួចនាំចូលនៅតែកើតមាន ជាហេតុនាំឲ្យពិបាកលើ ការគ្រប់គ្រង។
ប្រជាពលរដ្ឋ បានលើកឡើងនូវបញ្ហានេះ តាមបណ្តាញសង្គម Facebook យ៉ាងដូច្នេះថា «អ្នកលក់បាយ និគុយទាវ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា ហាងលក់បាយ និងគុយទាវខេត្តទាំង២នេះ ភាគច្រើនប្រើទឹកអាសីត រូបទន្សាយនាំពីប្រទេសថៃ ជំនួសទឹកខ្មេះសម្រាប់ឱ្យុភ្ញៀវពិសារពីព្រោះទឹកអាសុី តរូបទន្សាយវាងាយនិងជូស្រស់»។
ប្រជាពលរដ្ឋនិយាយថា «ទឹកអាសុី តរូបទន្សាយដែលនាំពីប្រទេសថៃ ត្រូវបានខ្មែរយើងកំពុងពេញនិយមប្រើប្រាស់ជំនួសទឹកខ្មេះលាយផ្សំ ធ្វើជាម្ជូសម្រាប់ធ្វើអាហារ។
ទឹកអាស៊ីតរូបទន្សាយត្រូវបានច្បាប់ប្រទេសកម្ពុជា ហាមឃាត់មិនឱ្យនាំចូល វាបង្កប៉ះពាល់សុខភាពធ្ងន់ ដល់អ្នកបរិភោគ ប៉ះពាល់ក្រពះ ពោះវៀន ថ្លើម ប្រម៉ាត់ តម្រងនោម និង អាចឈានដល់កើតជម្ងឺមហារីក។ បងប្អូនមានការប្រុងប្រយ័ត្ន»។
ជុំវិញបញ្ហានេះ លោក ហុង លាង អនុប្រធានទី១ ទទួល បន្ទុកស្ថិតិ និងទីផ្សារ បានប្រាប់អង្គភាពសារព័ត៌មាន នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះថា ពិតជាមានការដាក់លក់ និងយកទៅប្រើប្រាស់មែន
ទឹកអាស៊ីតរូបទន្សាយដែលនាំចូលពីប្រទេសថៃ តែកម្លាំងរបស់លោក បានចុះបង្ក្រាប និងដកហូតជាច្រើនដ ងហើយ នៅតាមទីផ្សារនានានាពេលកន្លងទៅ។
លោក ហុង លាង បានបញ្ជាក់ពី ផលលំបាកថា មូលហេតុដែលនាំឲ្យផលិតផលហាមឃាត់ នៃការនាំចូលនេះនៅតែកើតមាន ក៏ព្រោះតែក្រុមឈ្មួញលួចនាំចូលតាមច្រករបៀង ជាប់ព្រំដែន ពីព្រោះចក្ររបៀង មានរហូតទៅដលជិត៦០ច្រកឯណោះ នោះហើយទើបនាំឲ្យមានការលំបាកលើការគ្រប់គ្រង។
បើតាមមន្រ្តីជំនាញរូបនេះ ទឹកអាសុី តរូបទន្សាយដែលប្រើសម្រាប់ការបោក គក់ ញាំទឹកជ្រលក់នេះ គឺបានបណ្តាលឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់បេះដូង គ្រលៀន ក្រពះ និងការដ កដង្ហើមថប់ៗ ជាដើម។
យ៉ាងណាក៏ដោយមន្រ្តីកាំកុងត្រូល ក្រោម ការដឹកនាំរបស់លោក ស៊ាន សុីណាត ប្រធានសាខាកាំកុងត្រូលខេត្ត សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធនោះ នឹងបន្តខ្លាំងឡើងសម្រាប់ករណីមួយនេះ ដើម្បីកាត់បន្ថយផលប៉ះពា ល់សុខភាព របស់ប្រជាពលរដ្ឋទូទៅ។
សម្រាប់ខេត្តបាត់ដំបងវិញ ត្រូវបាន មន្រ្តីកាំកុងត្រូល ប្រាប់ថា កន្លងទៅមានការចុះបង្ក្រាប និងដកហូតយ៉ា ងច្រើននាពេលកន្លងទៅ៕