ប្រភពពីABC: រថយន្តក្រុមឈ្មួញរកស៊ីដឹកជញ្ជូនដី និងខ្សាច់ មិនគ្របឲ្យបានត្រឹមត្រូវ ហូរទឹកកក្លាក់ កំពប់ធ្លាក់ដី និងខ្សាច់ពេញផ្លូវ ត្រូវបានលោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ ដឹកនាំកម្លាំងចម្រុះ
ចុះធ្វេីការឃាត់រថយន្តបានចំនួន៣គ្រឿង យកទៅរក្សាទុកនៅសាលាខណ្ឌមានជ័យ នៅយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩នេះ និងហៅអ្នកគ្រប់គ្រងមកណែនាំ និងធ្វេីកិច្ចសន្យា ឲ្យបាញ់ទឹកលាងសម្អាតដី និងខ្សាច់ ដែលធ្លាក់ពេញផ្លូវនោះឲ្យបានស្អាតឡេីងវិញ
ចាប់ពីមុខច្រកចេញចូលក្រុមហ៊ុនដឹកជញ្ជូនខ្សាច់ នៅផ្លូវជាតិលេខ២ អតីតរោងចក្រផលិតស៊ីម៉ងត៍ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រហូតដល់ផ្លូវ៦០ម៉ែត្រ កន្លែងដែលដឹកដីយកទៅចាក់នោះ ទេីបអនុញាតិប្រគល់រថយន្តជូនវិញ ។
ព្រោះកន្លងមកក្រុមរថយន្តដឹកជញ្ជូនដី និងខ្សាច់ទាំងនេះ ដឹកខ្សាច់ ដឹកដី ឆ្លងកាត់ផ្លូវជាតិលេខ២ និងផ្លូវ៦០ម៉ែត្រ គឺមិនបានគ្របតង់ឲ្យបានត្រឹមត្រូវទេ ធ្វេីឲ្យហូរទឹកកក្លាក់ កំពប់ដី និងខ្សាច់ធ្លាក់ពេញផ្លូវ
ទុកឲ្យក្រុមសណ្ដាប់ធ្នាប់ខណ្ឌមានជ័យ ចុះមកបាញ់លាងសម្អាត និងប្រមូលខ្សាច់ចេញជារេីយៗ លោកអភិបាលរង សង្កត់ធ្ងន់ថា “ផ្លូវជាតិលេខ២នេះ និងផ្លូវ៦០ម៉ែត្រ គឺជាផ្លូវដែលសម្ដេចនាយករដ្ឋមន្ត្រី ធ្វេីដំណេីរឆ្លងកាត់
រួមទាំងប្រជាពលរដ្ឋផងដែរ មិនមែនអស់លោកជាអ្នករកស៊ី ដឹកដី ដឹកខ្សាច់ ដេីម្បីផ្គត់ផ្គង់លំនៅឋាន ឬ អគារផ្សេងៗ តែធ្វើឱ្យបាត់បង់សោភ័ណភាពផ្លូវបែបនេះនោះទេ ។
សូមទស្សនាវីដេអូខាងក្រោម៖