ភ្នំពេញ៖ ជនសង្ស័យម្នាក់និងបក្ខពួកប្រុសស្រីចំនួន៦នាក់ទៀតត្រូវបានកម្លាំងនគរបាលខណ្ឌពោធិសែនជ័យធ្វើការបង្ក្រាបចាប់ខ្លួនជាបន្ដបន្ទាប់
ក្រោយពីបានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីស្រ្តីម្នាក់បានសម្រេចរត់មកសម្ងំលាក់នៅក្នុងផ្ទះជួលតែដោយសារទូរស័ព្ទមានភ្ជាប់ប្រពន្ធតាមដានឈានដល់ការចាប់ខ្លួន
កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៥ខែកញ្ញាឆ្នាំ២០១៩ស្ថិតនៅចំណុចផ្ទះជួលមួយកន្កែង តាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ ។
តាមសម្តីនារីជាជនរងគ្រោះបានឲ្យដឹងថាមុនកើតហេតុរូបគាត់មានគ្នាស្រីៗបីនាក់ជិះម៉ូតូមួយគ្រឿងម៉ាកzoomer-xពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1GL-0526ធ្វើដំណើរតាមបណ្តោយផ្លូវសហពន្ធ័រុស្សុី
ទិសដៅពីកើតទៅលិចខណះមកចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញស្រាប់តែលេខមុខជនសង្ស័យម្នាក់ជិះម៉ូតូធំមួយគ្រឿងម៉ាកXRពណ៌ខ្មៅពាក់ស្លាកលេខ
ភ្នំពេញ1CM-4957ជិះមកពីក្រោយបានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃដែលគាត់ កំពុងនិយាយ ដោយឆក់បានសម្រេចរួចជិះគេចខ្លួនបាត់។
ប្រភពបន្ដថាភ្លាមៗនោះរូបគាត់ទំនាក់ទំនងទៅមិត្តភក្តិឲ្យ ជួយទំនាក់ទំនងទៅសមត្ថកិច្ចផង បន្ទាប់មកមិត្តភក្តិបានទំនាក់ទំនងទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។
ភ្លាមៗនោះលោកវីរសេនីយ៍ឯក យឹម សារ៉ាន់អធិការនគរបាលខណ្ឌសែនជ័យបានកំណត់មុខសញ្ញាជនសង្ស័យ និងស្រាវជ្រាវតាមប្រពន្ធ័ទូរសព្ទ័ ជនរងគ្រោះ បានបញ្ជាកម្លាំងឲ្យចុះមកទីតាំងកន្លែងជនសង្ស័យសម្ងំលាក់ខ្លួន ភ្លាមៗ
និងឲ្យជនរងគ្រោះចង្អុលបង្ហាញទីតាំងជនសង្សយ័លាក់ខ្លួនក្រោយពីបានជនរងគ្រោះបង្ហាញរួចហើយកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានសកម្មភាពឆក់បានភ្លាមៗ និងបន្តទៅចាប់បក្ខពួកប្រុសស្រី៦នាក់ទៀតនិងបន្តទៅ
ឆែកឆេរកន្លែងជនសង្ស័យស្នាក់នៅដកហូតបានសម្ភារះមួយចំនួនដូចជាកាបូបលុយដែរជនសង្ស័យឆក់បានយកមកលាក់ទុកមួយចំនួនរួមនិងម៉ូតូចំនួន៤គ្រឿង។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១មានឈ្មោះសំ រ៉ាដូ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់ភូមិថ្មគោល សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ។ទី២ឈ្មោះទិត្យ វិសា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ទី៣យ៉េន ដនពិសិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិថ្មគោល២ សង្កាត់ចោមចៅ១ ខណ្ឌសែនជ័យ។ទី៤មានឈ្មោះវ៉ាត ចាន់ចិថី ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅ
សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទី៥សាន វិច្ឆិការ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់ភូមិត្រពាំងថ្កឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ។ចំណែកជនសង្ស័យជាអ្នកឆក់និងនារីជាសង្សារម្នាក់ទៀតមិនទាន់ឲ្យ ស្គាល់អត្តសញ្ញាណនោះទេ។
បច្ចុប្បន្ន ជនសង្ស័យប្រុសស្រីទាំង៧នាក់រួមនិងវត្ថុតាវត្រូវបានកម្កាំងសមត្ថកិច្ច បញ្ជូនខ្លួនមកសួនាំបន្តនៅ អធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យដើម្បីចាត់ការនៅតាមនិតិវិធី ៕