ខេត្តបាត់ដំបង ៖ លោក រ៉ាំ រិត នាយប៉ុស្ដិ៍រដ្ឋបាលស្ដៅ ត្រូវបានប្រជាពលរដ្ឋចំនួនពីរភូមិក្នុងឃុំរស្មីសង្ហាស្រុករតនៈមណ្ឌល នាំគ្នាផ្ដិតមេដៃប្ដឹងតវ៉ាចំពោះសកម្មភាពនិងទង្វើរបស់នាយប៉ុស្ដិ៍រូបនេះទៅថ្នាក់ដឹកនាំកំពូលៗមានសម្ដេចតេជោហ៊ុន សែននាយករដ្ឋ
មន្ដ្រីនិងសម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ដ្រីនិងជារដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ ឲ្យជួយអន្ដរាគមន៍ចាត់ការលោកនាយប៉ុស្ដិ៍ស្ដៅនេះដែលថ្លើមធំហ៊ានដោះលែងតៃកុងឡានល្មើសដែលបានបើក
ឡានបុកក្មេងៗសិស្សសាលាឲ្យស្លាប់ម្នាក់និងរបួសពីរនាក់កាលពីទី១៤ខែសីហាឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ ខណៈប្រជាពលរដ្ឋជិះឡានដេញស្ទាក់ចាប់បានឡាននិងតៃកុងនៅមុខផ្ទះរបស់លោកនាយប៉ុស្ដិ៍ទៅហើយនោះ។ប៉ុន្តែពេលនេះលោកមេប៉ុស្ត្រូបានស្នងការដកបញ្ឈរជើងហើយ ។
ពលរដ្ឋ ចំនួន ២ ភូមិ ដែលបាននាំគ្នាផ្ដិតមេដៃនោះរស់នៅក្នុង ឃុំ រស្មី សង្ហា ស្រុក រតន មណ្ឌលខេត្តបាត់ដំបង ប៉ុន្ដែដោយសារករណីត្រូវបានប្រជាពលរដ្ឋដេញស្ទាក់ឃាត់ឡានបង្ក មកដល់មុខផ្ទះនាយប៉ុស្ដីស្ដៅគឺលោករ៉ាំ រិត ទើបប្រគល់កិច្ចការនេះឲ្យលោកជួយអន្ដរាគមន៍ឃាត់ឡានឡាននិងតែកុងនៅទីនោះសិនរងចាំជំនាញចរាចរគេចុះមកដល់ដើម្បីបន្ដធ្វើកិច្ចការនេះ ប៉ុន្ដែមិនទាន់បានប៉ុន្មានផងនៅពេលជំនាញសួរនាំទៅនាយប៉ុស្ដិ៍រកជនបង្កស្រាប់តែនាយប៉ុស្ដិ៍រូបនោះថារត់បាត់ហើយ ។
នៅ ក្នុង ពាក្យបណ្ដឹងសុំ អន្តរា គម ន៍ របស់ ក្រុមគ្រួសារ ជន រង គ្រោះ តំណាង ដោយ លោក មឿង ចាន់ រ៉ា អាយុ ៣៩ ឆ្នាំជាកម្មករ សំណង់ រស់នៅ ភូមិ រស្មី សង្ហា ឃុំ រស្មី សង្ហា ស្រុក រតន មណ្ឌល ហើយ បណ្ដឹង នេះមាន ខ្លឹមសារ ចំនួន ជាង ២ ទំព័រ ដោយមានស្នាម មេដៃ និង ឈ្មោះពលរដ្ឋ រាប់រយ នាក់ ដែល រស់នៅ ក្នុងភូមិ រស្មី សង្ហា និង ភូមិ ពេជ ចង្វា ឃុំ រស្មី សង្ហា ស្រុក រតន មណ្ឌល បាន ចេញ មុខ គាំទ្រ លើ បណ្ដឹង នេះ យ៉ាងពេញទំហឹង។
ក្នុង ខ្លឹមសារនៃពាក្យបណ្ដឹងបាន បាន គោរព ដ៏ ខ្ពង់ខ្ពស់ ជូនសម្ដេច តេ ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា និងសម្ដេច ក្រឡាហោម ស ខេ ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ។
កម្មវត្ថុ នៃ បណ្ដឹង គឺ សុំ សម្ដេច ទាំង ២ ជួយ អន្តរា គម ន៍ ចំពោះ លោក រ៉ាំ រិ ត នាយ នគរបាល ប៉ុ ស្តិ៍ រដ្ឋបាល ស្ដៅ ស្រុក រតន មណ្ឌល ដែល មិន បាន យក តួនាទី និង ភារកិច្ច ទៅ បំរើ សន្តិសុខ សណ្ដាប់ធ្នាប់ សង្គម ជូន ប្រជាពលរដ្ឋ នៅ ក្នុង មូលដ្ឋាន ។
ក្រុមគ្រួសារជន រង គ្រោះ បាន រិះគន់ ថា លោក រាំ រិ ត មេ ប៉ុ ស្តិ៍ ស្ដៅ តែងតែ ប្រើប្រាស់ តួនាទី និងភារកិច្ច របស់ ខ្លួន ទៅ ឃុប ឃិ ត ជាមួយ ជន ដែល មាន សមាសភាព អាក្រក់ នៅ ខាងក្នុង ឬ ខាងក្រៅ មូល ដ្ឋាន ដើម្បី ផល ប្រ យោ ជ ន៍ផ្ទាល់ខ្លួន និងបក្សពួក ។ មន្ត្រី រូប នេះ តែង បំភ្លៃ ព្រឹត្តិការ ពី ស ទៅ ខ្មៅពី ខ្មៅ ទៅ សដើម្បី តែ លាភសក្ការៈ ប៉ុណ្ណោះ ។
លោក មឿង ចាន់ រ៉ា បាន សង្កត់ធ្ងន់ ទៅ លើ កំហុស របស់ លោក រ៉ាំ រិ ត ដែល បាន ដោះលែង អ្នកបើកបរ រថយន្ត ម្នាក់ ដែល បង្ក គ្រោះថ្នាក់បុកសិស្សសាលាឲ្យស្លាប់និងរបួស ដែល លោក ចោទ ថា ជា រឿង មិន ប្រក្រតី និង អ យុ ត្តិ ធ ម៌ បំផុត ។
លោក មឿង ចាន់ រ៉ា បាន និយាយ ថា អ្នក ភូមិ បាន ជិះ រថយន្ត តាម ស្ទាក់ ចាប់ បាន ទាំង រថយន្ត ទាំង អ្នកបើកបរ នៅ ខាង មុខ ផ្ទះ លោក មេ ប៉ុ ស្ដិ៍រូប នេះ តែ ម្ដង ក្រោយ ពី រថយន្ត នេះ បាន បុក កូនស្រី គាត់ ស្លាប់ និង ក្មួយ ២ នាក់ ទៀត របួសធ្ងន់ រួច បាន ប្រគល់ ឲ្យ លោក មេ ប៉ុ ស្ដ៏ រូប នេះ ផ្ទាល់ តែ មិន បាន ប៉ុន្មាន នាទី ផង ស្រាប់តែ មន្ត្រី ចរាចរ ណ៏ បាន ប្រាប់ ថា អ្នកបើកបរ រថយន្ត នោះ បាន រត់ បាត់ ហើយ រីឯ លោក រ៉ាំ រិ ត បាន បដិសេធ ថា ខ្លួន មិន បាន ទ ទួល អ្នកបើកបរ នោះ ទេ ។
យោងតាមសេចក្តីសម្រេច របស់ លោកស្នងការ នគរបាលខេត្តបាត់ដំបង ដែលចេញនៅថ្ងៃទី៤កញ្ញានេះ បានសម្រេច ផ្អាកកាងារ បណ្តោះអាសន្ន ចំពោះ លោក អនុសេនីយ៏ត្រី រុំា រិត ជានាយប៉ុស្ត៏ រដ្ឋបាលស្តៅ នៃអធិការនគរបាលស្រុករតនះមណ្ឌល ដោយមូលហេតុ អនុវត្តកាងារខុសនិតិវិធី ។ហើយសាមីខ្លួនត្រូវបង្ហាញមុខ នៅការិយាល័យ បុគ្គលិក រាល់ម៉ោងធ្វើការដើម្បី កែប្រែកំហុស ឆ្គង និងរងចាំការសម្រេចជាថ្មី ។
គួរម្លឹកថា កាលពី ព្រលប់ ថ្ងៃ ទី ១៤ សីហា កន្លង ទៅ ថ្មី ៗ នេះ មាន ករណី គ្រោះថ្នាក់ ចរាចរណ៍ ដ៏រន្ធត់ មួយ នៅ ចំណុច ភូមិ រស្មី សង្ហា ឃុំ រស្មី សង្ហា ស្រុករតន មណ្ឌល ដែល បង្ក ឡើង ដោយ រថយន្ត ដឹក ដីមួយគ្រឿង ដែល មាន ថៅកែ ឈ្មោះ ហ៊ួ យ សុង ហេង រស់នៅ ម្ដុំ ផ្សារ ថ្មី ក្រុង បាត់ដំបង ។
រថយន្តនេះ ត្រូវ សាក្សី អះអាងថាបានបើក បុក សិស្សសាលា ចំនួន ៣ នាក់ ពីក្រោយ ខណៈ ពួ គ គេ កំពុងជិះ ម៉ូតូ បណ្ដាល ឲ្យ ស្លាប់ សិស្ស ស្រី ម្នាក់ និង របួសធ្ងន់ ២ នាក់ ។ ជន រង គ្រោះ ទាំង ៣ នាក់ ១ -ឈ្មោះ ចាន់ គឹ ម ឡា ង ស្រី អាយុ ១៧ឆ្នាំស្លាប់២ – ឈ្មោះ លី ចរណៃ ប្រុស អាយុ ១០ ឆ្នាំ និង ៣ -ឈ្មោះ ម៉ាំង ផា រ៉េ ត ស្រីអាយុ ១៦ ឆ្នាំ ទាំង ២ នាក់ របួស ធ្ងន់ធ្ងរ ដែល អាច ពិការ ភាព អស់ មួយ ជីវិត ។
ប្រជាពលរដ្ឋនិយាយ ថា បន្ទាប់ ពី បុក កូនសិស្សឲ្យស្លាប់ និង របួស ពេញ ថ្នល់ រថយន្ត នេះបានបន្ថែម ល្បឿន បើក រត់ តែ ត្រូវបាន អ្នក ភូមិ ជិះ រថយន្តដេញស្ទាក់ចាប់បាននៅចំណុចមុខ ផ្ទះ លោក មេ ប៉ុ ស្ដិ៍ស្ដៅ ទាំង រថយន្ត និង អ្នក បើកបរ រួច បាន ប្រគល់ ជួន លោកមេប៉ុស្ដិ៍ភ្លាមៗផងដែរ ។
លោក ឆុំ ឆាយដែលជាអ្នក បើកឡានដេញស្ទាក់ឡានបង្ក បាន ប្រាប់ ថា លោក បាន ដេញតាមតាំងពី កន្លែង កើតហេតុ រហូត ដល់ ខាងមុខផ្ទះលោករ៉ាំ រិត មេ ប៉ុស្តិ៍ ស្ដៅ និងនៅក្បែរប៉ុស្តិ៍នគរបាល ស្ដៅនោះតែម្ដងទើបស្ទាក់រថយន្ត និង អ្នកបើកបរ បាន ។
លោក ឆុំ ឆាយ បាន បញ្ជាក់ យ៉ាង ដូច្នេះ ថា « ពេល ខ្ញុំស្ទាក់រថយន្ត ដឹកដីនេះជាប់ខ្ញុំក៏បានហៅលោក រ៉ាំ រិត ដែល គាត់ កំពុង នៅ ក្នុងផ្ទះ ឲ្យមក ជួយ អន្តរា គម ន៍ ភ្លាម ៗ ដែរ នៅ ចំពោះ មុខ អ្នក ចោមរោម មើល ប៉ុន្មាន នាក់ ទៀត » ។តែ ប៉ុន្មាន នាទី ក្រោយ ស្រាប់តែ មន្ត្រី នគរបាលចរាចរ ណ៏ ដែល ចុះ វាស់វែង ប្រាប់ ថាតៃកុងឡានបានរត់បាត់ ហើយ ពេលនោះ ធ្វើ ឲ្យ លោក និង អ្នក ភូមិ ក្ដៅក្រហាយ យ៉ាង ខ្លាំង ។
មិន អាច សុំ ការ បំភ្លឺ ពី លោក រ៉ាំ រិ ត នាយ ប៉ុ ស្ដិ៍ស្ដៅ ដែល រងការចោទប្រកាន់ នេះ បានទេ ។
លោក ឆៃ ច័ន្ទ តារា នាយការិយាល័យ ចរាចរ ណ៍ នៃស្នងការខេត្តបានប្រាប់ថារឿង គ្រោះថ្នាក់នេះ ពិតជាបានកើតឡើង មែន ហើយ ក៏ មានការ លេចឮ នូវ ភាព មិន ប្រក្រតី នេះដែរ ។ ដោយលោកបានបញ្ជាក់ ថា « ខ្ញុំបានអញ្ជើញ លោក រ៉ាំ រិ ត មកបំភ្លឺ រួច ហើយជុំវិញការដោះលែង អ្នកបើកបរ រថយន្តបង្កតែ លោក រ៉ាំ រិត បានបដិសេធ ថាមិនបានឃើញតៃកុងឡានទេគឺ ឃើញ តែឡាន ។
ប៉ុន្តែយ៉ាងណាខ្ញុំកំពុងរៀបចំសំណុំរឿង នេះ បញ្ជូនទៅកាន់ តុលាការ ហើយ » ។ ប្រជាពលរដ្ឋកំពុងរងចាំមើលចំណាត់របស់តុលាការលើករណីនេះវាទៅជាយ៉ាងណាតើអាចរកយុត្តិធម៌ឲ្យបានដល់ក្រុមគ្រួសារជនរងគ្រោះបានដែរឬទេ ៕