កាលពីពេលថ្មីៗនេះ មជ្ឈដ្ឋានមហាជនខ្មែរទូទាំងប្រទេស និងជុំវិញពិភពលោក បានមានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះយុវជនខ្មែរម្នាក់ដែលមានថាឈ្មោះ ហុង ភារិន ជានិស្សិតអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ ក្នុងប្រទេសថៃ ដោយបានបញ្ចេញសមត្ថភាពរបស់ខ្លួននៅក្នុងកម្មវិធីដ៏ល្បីមួយ ទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែន។
លើសពីនេះទៅទៀតនោះ ក្រោយពីមានការគាំទ្រខ្លាំងនោះ បេក្ខជន ហុង ភារិន ក៏បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដែលជាប្រទេសមាតុភូមិរបស់ខ្លួនវិញ ព្រមទទួលបានការស្វាមន៍យ៉ាងកក់ក្ដៅពីសំណាក់ប្រជាជនខ្មែរ យ៉ាងច្រើននៅក្នុងអាកាសយាន្តដ្ឋានអន្តជាតិភ្នំពេញ។
កាលពីព្រឹកមិញនេះ បេក្ខជន ហុង ភារិន ក៏បានបង្ហាញវត្តមាននៅលើកញ្ចក់ទូរទស្សន៍ហង្សមាស ជាមួយនឹងកិច្ចសម្ភាសន៍ទាក់ទងពីរឿងរ៉ាវជាច្រើនក្នុងការប្រឡងរបស់លោក ធ្វើឲ្យប្រិយមិត្តសម្ដែងអារម្មណ៍ស្ញប់ស្ញែង ទៅលើខ្លួន មិនតិចនោះទេ។
ដោយឡែកក្រៅពីកិច្ចសម្ភាសន៍ រយៈពេលជាង២០នាទីរបស់លោក មាស រិទ្ធី និងបេក្ខជន ហុង ភារិន រួចមក មនុស្សដ៏មានសមត្ថភាពរូបនេះ ក៏បានបង្ហាញពីរបៀបដែលធ្វើឲ្យខ្លួនឯងអាចចងចាំបានលឿននិងយ៉ាងរហ័សបែបនេះ ទៅកាន់ប្រិយមិត្តដែលកំពុងទស្សនាបានជ្រាបខ្លះៗផងដែរ។
ក្នុងនោះផងដែរ បេក្ខជន ហុង ភារិន ក៏បានរៀបរាប់ដំណាក់កាលសំខាន់ៗដែលធ្វើឲ្យយើងអាចស្វែងរក ការដាក់ចងចាំនោះនៅកន្លែងណាមួយ ងាយស្រួលក្នុងការចំណាំពីមួយទៅមួយទៀត ដូចជាការមើលពណ៌ ភាពរស់រវើក ព្រមទាំងការស្រមើស្រមៃផងដែរ។
លោក ហុង ភារិន ក៏បានបន្ថែមទៀតថា មិនត្រឹមតែការអនុវត្តន៍ខាងលើនេះនោះទេ ខ្លួនក៏បានអានសៀវភៅពីអ្នកដែលពូកែៗ និងមានបទពិសោធន៍មិនតិចនោះទេ នាពេលកន្លងមក។
គួរឲ្យដឹងផងដែរ លោក ហុង ភារិន ក៏នឹងមានគម្រោងផលិតជាវីដេអូ ចែករំលែកពីសិក្សារបស់ខ្លួន នៅលើប្រព័ន្ធផ្សព្វផ្សាយនាពេលខាងមុខនេះផងដែរ នេះបើតាមលើកឡើងរបស់លោក៕ den-sharing
សូមទស្សនាវីដេអូខាងក្រោម៖