ភ្នំពេញ ៖ ស្របពេលដែលអាជីពសិល្បៈបច្ចុប្បន្នហាក់កាន់តែមានភាពស្ងប់ស្ងាត់ស្ទើរធ្វើឲ្យមហាជនអ្នកគាំទ្រភ្លេចមុខបាត់ទៅហើយនោះ តារាសម្តែងយ៉េៗកញ្ញា សាន សុម៉ាលី ពេលនេះក៏ស្រាប់តែលេចមុខជាថ្មីជាមួយការទម្លាយរូបថតសិចស៊ីសម្ញែងសាច់ដើមទ្រូងស្ទើរប្រេះអាវផ្ទុះចេញមកក្រៅបង្កការចាប់អារម្មណ៍ខ្លាំង។
រូបថតមួយសន្លឹកដែលត្រូវបានតារាស្រីទម្រង់មុខសិចស៊ី សាន សុម៉ាលី បង្ហោះចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុកបានធ្វើឲ្យទស្សនិកជនជាច្រើនគិតថាវាជាចេតនារបស់ស្រីស្រស់រូបនេះដើម្បីទាញយកប្រជាប្រិយភាព និងការគាំទ្រពីសំណាក់ទស្សនិកជន បន្ទាប់ពីនាងស្ងប់ស្ងាត់ស្ទើរបាត់មុខពីការសម្តែងទៅហើយនោះ។
តាមរយៈរូបភាពសិចស៊ីស្រើបស្រាលរបស់តារាសម្តែងកញ្ញា សាន សុម៉ាលី នេះដែរ ក៏បានធ្វើឲ្យប្រុសៗមួយចំនួនធំចាប់អារម្មណ៍ខ្លាំងទៅលើដើមទ្រូងសខ្ចីមូលក្លុំគួរឲ្យក្នក់ក្នាញ់នេះផងដែរ។សូមបញ្ជាក់ថា តារាសម្តែងកញ្ញា សាន សុម៉ាលី ថ្វីត្បិតតែនាងមានរូបសម្ផស្សស្រស់ស្អាតបែបនេះក៏ពិតមែនតែកន្លងមកត្រូវបានគេដឹងថា នាងក៏ជាតារាស្រីដែលជួបនូវរឿងរ៉ាវអភ័ព្វស្នេហ៍បន្តបន្ទាប់ផងដែរ៕