ភ្នំពេញ ៖ លោកលោកឡាយ វណ្ណៈ អតីត អភិបាលខេត្តតាកែវត្រូវបាន ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេច ផ្ដន្ទាទោស ដាក់ពន្ធនាគារ១៣ឆ្នាំ ក្រោមការចោទប្រកាន់ពីបទឃាតកម្មតាមមាត្រា១៩៩នៃក្រមព្រហ្មទ័ណ្ឌ ។ចំណែក បងប្រុស លោក ឡាយ ណារិទ្ធ ត្រូវ ផ្ដន្ទាទោស១០ឆ្នាំរឺឯអ្នកបើកឡានិនងអ្នកបំរើជាប់គុកម្នាក់ពីឆ្នាំ ។
ការប្រកាសសាលក្រមសម្រេចផ្ដន្ទាទោស នេះបានធ្វើឡើងនៅព្រឹកវេលាម៉ោង៩និង២០នាទីថ្ងៃទី០២កញ្ញាឆ្នាំ២០១៩ ដឹកនាំដោយ លោក ហម ម៉េងសែ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនិងជាអនុប្រធាន សាលាដំបូងរាជធានីភ្នំពេញ បានសម្រេច ប្រកាសសាលក្រមផ្តទន្ទាទោសលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ដាក់ពន្ធនាគារកំណត់រយៈពេល ១៣ឆ្នាំក្នុងសំណុំរឿង ឃាតកម្មលើលោកស្រី ចេវ សុវឌ្ឍនា ដែលជាស្រីស្នេហ៏។
ជាមួយគ្នានេះ តុលាការក៏បានសម្រេចផ្ដន្ទាទោសលោកឡាយ ណារិទ្ធ អតីតស្នងការរងនគរបាលខេត្តតាកែវ ជាបងបង្កើតរបស់លោមឡាយ វណ្ណៈ ដាក់ពន្ធនាគារ១០ឆ្នាំ។ ចំណែឈ្មោះ ជឹម វុធ និងម៉ែន សាម៉ៃ ដាក់ពន្ធនាគារកំណត់ម្នុងម្នាក់ៗ២ឆ្នាំ ក្រោមការចោទប្រកាន់ពីបទលាក់កំបាំងតម្រុយតាមមាត្រា៥៣២នៃក្រមព្រហ្មទ័ណ្ឌ ។
នៅក្នុងសាលក្រមនោះតុលាការមិនបង្គាប់អោយជនជាប់ចោទសងសំណងរដ្ឋប្បវេណីទៅគ្រួសារជនរងគ្រោះទេដោយសារគ្រួសារជនរងគ្រោះមិនដាក់ពាក្យប្ដឹងទេកក្នុងសំណុំរឿងនេះ ។
ទោះជាយ៉ាងណា សាលក្រមរបស់តុលាការបានបើកសិទ្ធិជូនជនជាប់ចោទ ដើម្បីប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់។
គួររំលឹកថា ជនរងគ្រោះឈ្មោះ ចេវ សុវឌ្ឍនា ហៅ ស្រីពៅ ត្រូវគេប្រទះឃើញចងកស្លាប់ក្នុងបន្ទប់គេងរបស់នាង នៅក្នុងផ្ទះជួលដ៏ធំមួយដែលលោក ឡាយ វណ្ណៈ ជាអ្នកជួលឲ្យ
នៅក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ។ ភ្លាមៗ ករណីឃាតកម្មនេះ ត្រូវសមត្ថកិច្ច សន្និដ្ឋានថា ជារឿង អត្តឃាត ព្រោះតែវិបត្តិស្នេហា ប៉ុន្ដែក្រោយពីបើកការស្រាវជ្រាវ សមត្ថកិច្ច
ជំនាញរបស់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានរកឃើញថា ករណីខាងលើ មិនមែនជារឿង អត្តឃាតឡើយ ពោលគឺជារឿង ឃាតកម្ម ដោយមានអ្នកបញ្ជា និងរៀបចំទុកសម្លាប់ជនរងគ្រោះ។ក្រោយពីបើកការស៊ើបអង្កេតសមត្ដកិច្ចជំនាញ បានឃាត់ខ្លួនក្រុមជនជាប់ចោទទាំង ៤នាក់ ខាងលើបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
ក្នុងពេលសវនាការកន្លងមក ជនជាប់ចោទ ឡាយ វណ្ណៈ បដិសេធថាពុំបានសម្លាប់ស្រីកំណាន់នាង ចេវ សុវឌ្ឍនា ទេដោយសុំឱ្យតុលាការរកយុត្តិធម៌ ។
ជាការកត់សម្គាល់ ជនជាប់ចោទឡាយ វណ្ណៈ បានស្បថចំពោះមុខក្រុមប្រឹក្សាជំនុំជម្រះថា”បើខ្ញុំបានសម្លាប់សង្សារមែនសូមឱ្យវត្ថុស័ក្តិសិទ្ធិបរាមុខខ្ញុំឲ្យខ្ញុំ និងប្រពន្ធកូនស្លាប់តៃហោង និងធ្លាក់នរក៩ជាន់អត់ចាប់ជាតិទៅចុះ”។ ប៉ុន្តែមន្ត្រីជំនាញ រកឃើញថា ជនរងគ្រោះបានស្លាប់ដោយសារអំពើឃាតកម្ម មុនឃាតកយកសពទៅព្យួរក ជាប់បង្អួច ។
ករណីឃាតកម្មនេះ ដំបូងឡើយត្រូវបានសមត្ថកិច្ចខេត្តតាកែវសន្និដ្ឋានថា ជារឿងអត្តឃាតព្រោះតែវិបត្តិស្នេហា ។ ប៉ុន្ដែក្រោយពីបើកការស្រាវជ្រាវសមត្ថកិច្ចជំនាញរបស់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានរកឃើញថាករណីនេះ មិនមែនជារឿងអត្តឃាតឡើយ
ពោលគឺជារឿងឃាតកម្មដោយមានអ្នកបញ្ជានិងរៀបចំទុកសម្លាប់ជនរងគ្រោះ។ក្រោយមក ជនសង្ស័យចំនួន៤នាក់ មានលោកឡាយ វណ្ណៈ ផងនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ ដែលបច្ចុប្បន្នកំពុងឃុំខ្លួនក្នុងពន្ធនាគារ ។