តាមរយៈករណីបណ្ដាញសង្គមនាំគ្នាស៊ែរវីដេអូដែលថតពីពិធីរៀបការមួយក្នុងខេត្តរាជបុរី កូនក្រមុំគ្រងឈុតកូនក្រមុំចេញមកនិយាយដាក់មៃក្រូហ្វូននៅលើវេទិកា សុំអភ័យទោសចំពោះភ្ញៀវដែលមកចូលរួមពិធីរៀបការ ព្រោះកូនកម្លោះមិនមករៀបការ ធ្វើអោយពិធីរៀបការត្រូវបញ្ឈប់។
បន្ទាប់មកថែមទាំងមានការបើករូបភាព Pre Wedding របស់កូនក្រមុំនិងកូនកម្លោះ ដែលបានថតទុកមុនពិធីរៀបការទៀតផង ។
ក្រៅពីនេះទំព័រហ្វេសប៊ុក อยากดังเดี๋ยวจัดให้ return បានបង្ហាញរូបភាពនារីម្នាក់ដែលបញ្ជាក់អះអាងថា ជានារីដែលខាងប្រុសនៅជាមួយ
ដោយខាងទំព័រហ្វេសប៊ុកថែមទាំងបង្ហាញទិន្នន័យជា Status ផ្សេងៗដែលទាំងខាងប្រុសនិងខាងស្រីបង្ហោះពីគ្នាក្នុងទំនោរជាគូស្នេហ៍ មិនប៉ុន្មានថ្ងៃមុនពេលដែលខាងប្រុសមានកំណត់ចូលពិធីរៀបការ។
ថ្មីៗនេះ ទំព័រហ្វេសប៊ុកខាងលើ ថែមទាំងបានបង្ហាញពី Status របស់ពូកូនកម្លោះដែលបញ្ជាក់ពីរឿងដែលកើតឡើងថា “ ក្មួយខ្ញុំមិនស្រឡាញ់ ចង់ទៅបង្ខំអោយវារៀបការធ្វើអីអ្នក
ទៅនិយាយជាមួយគេថាទិញក្មួយមក ១២០០ ហើយនៅសុខៗ ក្មួយខ្ញុំមិនទៅរៀបការ ចង់អោយខ្ញុំទៅរៀបការជំនួសក្មួយខ្ញុំអ្នកឯងឆ្កួតឬ ទើបខ្ញុំមើលឃើញថាជារឿងកំប្លែង ទើបខ្ញុំលក់ខ្លួនខ្ញុំ ១០០០០០០
អ្នកឃើញខ្ញុំជារបស់លេងឬយ៉ាងម៉េច ខ្ញុំមានការងារធ្វើ ប្រពន្ធច្រើនសន្ធឹក របស់ពិតមកជួបគ្នាបាន ទៅបីក្មួយខ្ញុំមកសម្លាប់បានតែម្ដង កុំមកធ្វើជាម៉ាហ្វៀ ផ្ញើរស៊ែរអោយច្រើនៗ ខ្ញុំចូលចិត្ត វានៅកន្លែងទាប សម្ដីម្នាក់នោះមើលងាយគ្នាពេក “ ៕
តោះដើម្បីកុំអោយខាតពេលយូរ សូមទស្សនាវីដេអូទាំងអស់គ្នា !!!