មនុស្សមិនអាចរើសកំណើតកើតបានឡើយ បើកើតនៅក្នុងគ្រួសារក្រីក្រយើងត្រូវតែស៊ូ ជាពិសេសខិតខំរកប្រាក់ចិញ្ចឹមជីវិត និងធ្វើការច្រើនយ៉ាងមិនគិតពីការនឿយហត់។
ជាក់ស្តែងថ្មីៗនេះមានកម្មករលីសែងខ្មែរមួយរូបដែលបានចំណាកស្រុកធ្វើការនៅឯប្រទេសថៃ បានបង្ហាញខ្លួនក្នុងកម្មវិធីប្រឡងចម្រៀងមួយដែលមានឈ្មោះថា ดวลเพลงชิงทุน ឬក៏ប្រកួតច្រៀងយកប្រាក់ របស់ស្ថានីយ៍ទូរទស្សន៍ OneHD 31។
បេក្ខជន សាលី ច័ន្ទរិទ្ធ បានធ្វើឲ្យប្រជាជនថៃហាក់ពេញចិត្តនឹងគាំទ្ររូបគេជាខ្លាំង ដោយបេក្ខជនរូបនេះគឺជាជនជាតិខ្មែរ ដែលធ្វើចំណាកស្រុក មានប្រវត្តិតស៊ូដែលរូបគេអាចធ្វើការងារបានច្រើនយ៉ាង មិនថាលីសែង លាងចាន តភ្លើង ឬសង់ផ្ទះនោះទេ គេអាចធ្វើបានទាំងអស់។
មួយវិញទៀតរូបគេក៏ជាគ្រូបង្រៀនក្មេងៗដើរម៉ូដផងដែរ ដោយការខិតខំតស៊ូព្យាយាមរបស់គេបានធ្វើឲ្យមហាជនថៃ និងខ្មែរហាក់រំជួលចិត្តជាខ្លាំង និងមានប្រិយមិត្តជាច្រើនដែលជាកូនសិស្សដើរម៉ូដនាំគ្នាលើកស្លាក ផ្តល់កំលាំងចិត្តដល់គេយ៉ាងច្រើនលើសលុប។
តែអ្វីដែលគួរឲ្យសោកស្តាយនោះរូបគេគឺពុំបានទទួលជោគជ័យក្នុងការប្រលងនេះឡើយ រូបគេបានចាញ់ដៃគូប្រកួតច្រៀងម្នាក់ទៀត ដោយទទួលបានប្រាក់ចំនួន៣០,០០០បាត ត្រលប់មកផ្ទះវិញ។
បើទោះបីជាមិនបានទទួលជ័យលាភីក៏ពិតមែន តែបេក្ខជន ច័ន្ទរិទ្ធ ហាក់បានឈ្នះចិត្តគណៈកម្មការ និងមហាជន ទាំងខ្មែរ ថៃជាច្រើននាក់ ដោយមានទាំងការខំមិនគាំទ្រ និងលើកទឹកចិត្តជាច្រើនពេញបណ្តាញសង្គម៕ cambodiawikinews.com
សូមទស្សនាខាងក្រោម៖