តាមប្រពីមន្ទីរពេទ្យLonggang Central Hospital ក្នុងប្រទេចិនលោគ្រូពេទ្យវះកាត់ម្នាក់នេះកំពុងតែល្បីឈ្មោះនៅក្នុងប្រទេសចិន បន្ទាប់ពីគាត់បានធ្វើប្រតិបត្តិការវះកាត់ឱ្យអ្នកជំងឺចំនួន ៧ដង
ដោយមិនសម្រាក ដើម្បីធានាថាអ្នកជំងឺអាចទទួលការព្យាបាលបានទាន់ពេលវេលា។ រូបភាពរបស់គាត់ដែលកំពុងសម្រានលង់លក់ បន្ទាប់ពីធ្វើការវះកាត់ជាប់ៗគ្នារួចនោះ បានទាក់ទាញការកោតសរសើរពីអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិត និងមានអ្នកខ្លះហៅគាត់ថា ជាវីរៈបុរសទៀតផង។
ប៉ុន្តែមិនថាជាការសរសើរបែបណានោះទេ លោកគ្រូពេទ្យឈ្មោះ Dai Yu ម្នាក់នេះនៅតែបន្ទាបខ្លួន។
ដោយគាត់បានប្រាប់អ្នកយកព័ត៌មានថា វាជាកាតព្វកិច្ចរបស់គាត់ក្នុងការផ្តល់ការថែទាំល្អបំផុតដល់អ្នកជំងឺ។ វេជ្ជបណ្ឌិត Dai Yu គឺជានាយករងនៃនាយកដ្ឋានផ្នែកឆ្អឹង នៃមន្ទីរពេទ្យ Longgang Central ក្នុងទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិន។
លោកវេជ្ជបណ្ឌិតដាយបានប្រាប់ស្ថានីយ៍ទូរទស្សន៍ Longgang Channel ក្នុងស្រុកថា គាត់ និងសហការី ត្រូវបានប្រគល់ភារកិច្ចឱ្យធ្វើការវះកាត់ចំនួន ១០ ប្រតិបត្តិការនៅថ្ងៃនោះផ្ទាល់។
គាត់បាននិយាយថា ពួកគេបានចាប់ផ្តើមធ្វើការចាប់ពីម៉ោងប្រហែល ៨ព្រឹក ហើយបានអនុវត្តប្រតិបត្តិការវះកាត់ចំនួន ៧លើក ដោយគ្មានការឈប់សម្រាកនោះទេ។
ឆ្លៀតពេលមានការសម្រាក ១០នាទី នៅម៉ោងប្រហែល ៥ល្ងាច លោកវេជ្ជបណ្ឌិតក៏បានសម្រាកនៅលើកម្រាលឥដ្ឋ ហើយសហការីរបស់គាត់ក៏បានថតរូបគាត់ ដែលកំពុងសម្រាកយកកម្លាំងនោះតែម្ដងទៅ។
ប្រភពដដែលក៏បានឱ្យដឹងដែរថា លោកគ្រូពេទ្យ Dai Yu បានបញ្ចប់ភារកិច្ចរបស់គាត់នៅម៉ោង ៩យប់ ថ្ងៃដដែល៕