ដូចដែលលោកអ្នកបានដឹងរួចមកហេីយ មួយរយៈនេះគេសង្កេតឃេីញថាអន្ទិតកក្កដា ត្រូវបានប្អូនស្រីស៊ូរលី បកអាក្រាតរឿងអាស្រូវមួយចំនួនតាមរយៈហ្វេសប៊ុក ដោយបានលេីកយកភ័ស្ដុតាង និងសាក្សីមួយចំនួនមកបេីកបង្ហាញផងដែរ។
ដោយឡែកមិនទាន់ឃេីញមានប្រតិកម្មឆ្លេីយតបណាមួយពីអន្ទិតកក្កដា ជំវិញរឿងរាវអាស្រូវទាំងនេះឡេីយ។ ហេីយនៅថ្ងៃនេះអន្ទិតកក្កដា បានបង្ហោះលេីហ្វេសប៊ុកផេករបស់ខ្លួនថា
“អ្នកដែលខឹង និន្ទា ច្រណែន ឈ្នានីសយើង ពុំមែនជាបុគ្គលដែលយើងត្រូវស្អប់នោះទេ ផ្ទុយទៅវិញ ពួកគេគួរឲ្យអាណិតណាស់ ព្រោះអ្នកទាំងនោះមិនអាចរកសេចក្តីសុខឲ្យខ្លួនឯងបាន #រួមគ្នាជិះកង់ដេីម្បីការងារមនុស្សធម៌”