ថៃ៖ បុរសជាអតីតប្រធានភូមិម្នាក់ត្រូវបានតុលាការថៃសម្រេចផ្ដន្ទាទោសប្រហារជីវិតជុំវិញករណីរំលោភ ហើយសម្លាប់ក្មេងស្រីសិស្សសាលាម្នាក់ ដែលគាត់បានប្រព្រឹត្តិកាលពីប៉ុន្មានឆ្នាំមុន។ អតីតប្រធានភូមិរូបនេះមានឈ្មោះថា Krittidech Rawengwan អាយុ៣៦ឆ្នាំ ចំណែកឯក្មេងស្រីរងគ្រោះមានឈ្មោះថា Ruadeewan អាយុ១៨ឆ្នាំ ជាសិស្សសាលាម្នាក់។
សូមរម្លឹកឡើងវិញថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ អតីតប្រធានភូមិ Ban Si Than ដែលជាភូមិដាច់ស្រយ៉ាលមួយនៅភាគខាងជើងប្រទេសថៃរូបនេះ បានធ្វើសកម្មភាពចាប់រំលោភស្រ្តីជនរងគ្រោះ ខណៈនាងជិះម៉ូតូត្រលប់មកពីរៀនវិញ។ ហើយបន្ទាប់ពីធ្វើសកម្មភាពរួច គាត់បានរត់គេចខ្លួនបាត់ តែយ៉ាងណាក្តីខាងអាជ្ញារថៃ បានបើកការស៊ើបអង្គេត និងអាចតាមចាប់ខ្លួនបុរសរូបនេះឲ្យមកទទួលទោសទាល់តែបាន។
បន្ទាប់ពីចាប់ខ្លួន តុលាការបានសម្រេចឃុំខ្លួនគាត់មួយរយៈ ហើយរហូតមកទល់នឹងពេលនេះ ទើបតុលាការសម្រេចផ្ដន្ទាទោសឲ្យជាប់គុកអស់មួយជីវិតតែម្តង និងត្រូវសងជំងឺចិត្តជាប្រាក់មួយចំនួនទៅឲ្យគ្រួសារជនរងគ្រោះផងដែរ។ ចំណែកឯខាងគ្រួសារជនរងគ្រោះវិញហាក់មិនទាន់ពេញចិត្ត ១០០% ចំពោះការសម្រេចរបស់តុលាការនេះទេ ដោយពួកគាត់ចង់ឲ្យមានការប្រហារជីវិតរបស់ម្នាក់នេះភ្លាមៗតែម្តង ទើបពួកគាត់អស់ចិត្ត៕