អន្តរជាតិ ៖ តាមកាសែតវៀតណាម ញូស៍ បានឲ្យដឹងថា លោកចាងហ្វាងសាលាមធ្យមសិក្សាក្នុងខេត្តភូថូ ត្រូវបានសមត្ថកិច្ចវៀតណាមចាប់ខ្លួន កាលពីពេលថ្មីៗនេះក្រោយពីមានការប្តឹងផ្តល់ពីជនរងគ្រោះថា គាត់បានរំលោភផ្លូវភេទទៅលើសិស្សប្រុសៗជាច្រើននាក់នាពេលកន្លងមក។
លោក Dinh Bang My បានរងការចោទប្រកាន់ថាបានរួមភេទជាមួយសិស្សប្រុសអាយុក្រោម១៦ឆ្នាំមិនតិចនាក់ទេ។ រឿងអាស្រូវនេះត្រូវបានទម្លាយតាមបណ្តាញស្ថានីទូរទស្សន៍ប៉ុស្តិ៍VTV
ដែលបានផ្សព្វផ្សាយអំពីរឿងនេះ ហើយគេមានភស្តុតាងបញ្ជាក់ច្បាស់ថា លោកចាងហ្វាងបានប្រើល្បិចលួងលោមសិស្សប្រុសយកទៅរួមរក្សនៅក្នុងការិយាល័យរបស់គាត់ដោយបោកប្រាស់ថា
ហៅទៅពិនិត្យមេរៀន។គាត់បានប្រព្រឹត្តអំពើដ៏អាក្រក់ជួរជាតិនេះតាំងពីឆ្នាំ២០១៦រហូតដល់ខែធ្នូឆ្នាំ២០១៨ មានន័យថាកុមារាមិនតិចនាក់ទេដែលរង គ្រោះក្នុងកណ្តាប់ដៃគាត់៕