ហួសចិត្តណាស់ បុរសម្នាក់ត្រូវប្រពន្ធខឹង ទាញម៉ូតូដែលខ្លួនជិះទៅធ្វើការរាល់ថ្ងៃដុតឆេះខ្ទេចគ្មានសល់ ដោយសារតែប្តីណែនាំបន្តិចបន្តួចរឿងហាមកុំអោយផឹកស្រា
ស្រវឹងខួបរាល់ថ្ងៃបែបនេះ ហើយគួរតែចំណាយពេលមើលថែផ្ទះសំបែង តែខ្លួនជាស្រីបែរជាដើរផឹកស៊ីគ្មាននៅផ្ទះដូចប្រុសទៅវិញ។
មានការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងពេលរសៀល និងនាំគ្នាជួយពន្លត់ ប៉ុន្តែហួសពេលទៅហើយ បន្ទាប់ពីស្ត្រីចំណាស់ម្នាក់ ស្រវឹងស្រាហើយមានជម្លោះពាក្យសំដីបន្តិចបន្តួច ចិត្តខ្លាំងទាញយកម៉ូតូរបស់ខ្លួនមកដុតឆេះម៉ត់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅភូមិក្បាលថ្នល់ ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ស្ត្រីចិត្តខ្លាំងមានឈ្មោះ ប៊ុត សោត អាយុ៥១ឆ្នាំមុខរបរកសិករមានទីលំនៅភូមិក្បាលថ្នល់ឃ៉ំត្នោតស្រុកកំពង់រោទ៏ខេត្តស្វាយរៀង។
ចំពោះម៉ូតូដែលឆេះម៉ត់សល់គំរោងឆ្អឹងម៉ាកហុងដាវ៉េវពណ៏សរគ្មានស្លាកលេខផលិតនៅប្រទេសវៀតណាម។
តាមអ្នកភូមិបានឲ្យដឹងថា ស្ត្រីខាងលើតែងតែផឹកស្រាស្រវឹងស្ទើររាល់ថ្ងៃហើយមុនពេលកើតហេតុ គឺបានផឹកស្រវឹងមកដល់ផ្ទះទាំងអការទ្រេតទ្រោត បន្ទាប់មកប្ដីក៏បានស្ដីបន្ទោសបន្តិចបន្តួចរឿងផឹកស្រា
ខណៈនោះស្ត្រីជាប្រពន្ធ ក៏មានចិត្តខឹងក៏និយាយបកទៅវិញ បង្កការមានជម្លោះពាក្យសម្ដី ស្រាប់តែប្រពន្ធទាញយកម៉ូតូក្បែនោះ មកដុតឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលតែម្ដង ៕ khmershare