ស៊ុយអែត៖ រដ្ឋមន្ត្រី និងសមាជិកសភា ប្រទេសស៊ុយអែត មិនត្រូវបានផ្ដល់រថយន្តទំនើបៗ ជិះទេ ដោយតម្រូវឱ្យប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ ដូចជា រថយន្តក្រុង និង រថភ្លើង ជាដើម។

មិនតែប៉ុណ្ណោះ អ្នកនយោបាយស៊ុយអែត មិនត្រូវមានលេខាផ្ទាល់ខ្លួន និងអាចមានការិយាល័យ ដែលមានទំហំត្រឹមតែ ៨ម៉ែត្រការ៉េប៉ុណ្ណោះ។

ពលរដ្ឋស៊ុយអែត ឈ្មោះ Joakim Holm បាននិយាយថា៖ “ខ្ញុំបង់ពន្ធឱ្យអ្នកនយោបាយទាំងនោះ ដូច្នេះ គ្មានមូលហេតុណាដែលត្រូវផ្ដល់ភាពហ៊ឺហាសម្រាប់ពួកគេទេ។

អ្នកនយោបាយស៊ុយអែត ត្រូវចំណាយប្រាក់ផ្ទាល់ខ្លួន ដើម្បីប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ លើកលែងតែនាយករដ្ឋមន្ត្រីប៉ុណ្ណោះ ដែលអាចប្រើប្រាស់រថយន្តរបស់កងកម្លាំងសន្តិសុខស៊ុយអែត។

ជាងនេះទៅទៀត ប្រាក់បៀវត្សរ៍របស់អ្នកនយោបាយស៊ុយអែត មិនច្រើនជាងប្រាក់បៀវត្សរ៍របស់គ្រូបង្រៀន ២ដងឡើយ៕​ mytvplus