ភ្នំពេញ៖ តារាកំប្លែងរូបស្រស់សោភា សម្បូរមន្តស្នេហ៍ប្រចាំស្ថានីយទូរទស្សន៍ CTN កញ្ញា វ៉ាន់ នីឡា មានវ័យកាន់ធំ ចំពោះវិស័យសិល្បៈ សព្វថ្ងៃក៏កំពុងតែទទួលបានការគាំទ្រជាច្រើន

ជាពិសេសភាពទាក់ទាញបុិនប្រសប់ជាមួយការសម្តែងរបស់គាត់នៅលើឆាកម្តងៗ ហើយ នីឡា ក៏ជាកូនស្រីសំណព្វតែម្នាក់គត់របស់ លោកតា វុិចទ័រ ផងដែរ។

ក្រោយពីកញ្ញា វ៉ាន់ នីឡា បានប្រកាសថា កញ្ញា និងគូដណ្តឹង គ្រោងចូលរោងការនៅក្នុងឆ្នាំ២០២១ តែផ្ទុយទៅវិញ ស្រាប់តែកញ្ញា នីឡា ធ្វើការប្រកាសថា កញ្ញាបានផ្លាស់ប្តូរសម្រាប់ថ្ងៃចូលរោងការមកថ្ងៃចូលឆ្នាំខ្មែរ ឆ្នាំ២០២០ វិញ

ដោយមានការយល់ស្របគ្នាពីឪពុកម្តាយទាំងសងខាង ព្រោះកញ្ញាមិនចង់អូសបន្លាយពេលវេលាទៀតនោះឡើយ ព្រោះមិនចង់ដូចលើកមុនទៀតទេ។

ការដែលកញ្ញា វ៉ាន់ នីឡា តារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ CTN បញ្ជាក់ដូចខាងលើនេះ លោកតា វុិចទ័រ ក៏បានបញ្ជាក់ដូចគ្នាដែរថា នេះជាការពិតគាត់បានសម្រេចចិត្តលើកមកក្នុងឆ្នាំ២០២០ ត្រូវចំថ្ងៃចូលឆ្នាំខ្មែរតែម្តង តែទោះជាយ៉ាងណានោះ កញ្ញា នីឡា ក៏នៅមិនទាន់ច្បាស់លាស់ថាថ្ងៃណានោះដែរ៕​ mytvplus