ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ចង់ឲ្យស្តេចប្រដាល់ និងជាសមាជិកព្រឹទ្ធសភាហ្វីលីពីន ប៉ាក់គីអៅ ក្លាយជាប្រធានាធិបតី។
លោក Duterte និយាយដូច្នេះ ក្នុងពិធីខួបកំណើតវ័យ ៣៩ឆ្នាំ របស់ប៉ាក់គីអៅ នៅមជ្ឈមណ្ឌលសន្និបាត KCC ក្នុងក្រុង General Santos។
លោក Duterte ឲ្យដឹងយ៉ាងដូច្នេះថា៖ «ខ្ញុំបានប្រាប់គាត់ (ប៉ាក់គីអៅ) ថា ខ្ញុំចង់ឲ្យអ្នកក្លាយជាប្រធានាធិបតី»។ លោកអះអាងថា ប៉ាក់គីអៅ គឺមានសមត្ថភាពអាចក្លាយជាប្រធានាធិបតីហ្វីលីពីន បន្ទាប់ពីរូបលោកបាន។
លោក Duterte បន្តថា លោករីករាយដែលបានចែករំលែកអនុស្សាវរីយ៍ជាមួយប៉ាក់គីអៅ។ លោកកោតសរសើរចំពោះស្តេចប្រដាល់រូបនេះ ដែលធ្វើឲ្យហ្វីលីពីន មានមោទនភាពយ៉ាងខ្លាំង៕ pressnews.today