រំលឹកឡើងវិញបន្តិចថា!កាលពីពេលកន្លងទៅបើយោងតាមប្រភពគណនីហ៊្វេកបុករបស់គូដណ្តឹងរបស់នាយព្រែកដែលមានឈ្មោះTeyLonerបានធ្វើការបង្ហោះសារយ៉ាងប្លែកជាមួយនឹងអារម្មណ៍មួយយ៉ាងឈឺចាប់យ៉ាងដូច្នោះថា៖
«កាលដែលត្រលប់មកប្រើជីវិតម្នាក់ឯងហើយដើរចេញពីកន្លែងដែលតែងតែធ្វើឲ្យយើងឈឺចាប់កន្លែងដែលយើងធ្លាប់បានគេមិនផ្ដល់តម្លៃទើបយើងដឹងថាជីវិតរបស់យើងមានន័យបំផុត…ទោះកន្លងមកធ្លាប់ល្ងង់ឆ្អែតឆ្អន់ក៏មិនបានបន្ទោសខ្លួនឯងចាត់ទុកជាបទពិសោធ៍ចាត់ទុកជាមេរៀនជីវិត…
សំខាន់ពេលនេះមានអារម្មណ៍ធូរស្រាលSinglelife»។ងាកមកយាយយ៉យវិញដែលជាតារាកំប្លែងនិងជាអ្នកចម្រៀងអាយ៉ៃជើងចាស់ដៃគូឆ្លងឆ្លើយជាមួយលោកព្រហ្មម៉ាញបានធ្វើការរៀបរាប់យ៉ាងដូច្នេះថា៖គឺពិតជាបានដល់ផ្លូវបំបែកមែនហើយប៉ុន្តែអ្នកស្រីចាត់ទុកថានោះជារឿងរបស់ក្មេងៗ
គាត់មិនសម្របសម្រួលលើរឿងរបស់ពួកគេឡើយ ព្រោះសំខាន់នៅលើសាមីខ្លួនរបស់ពួកគេទាំងពីរ។លោកយាយយ៉យ បាននិយាយតាមទូរស័ព្ទកាលពីថ្ងៃទី២០ ខែសីហា យ៉ាងខ្លីថា
“អូ ! រឿងពួកគេបែកគ្នាហ្នឹង គឺបែកមែន គឺពិតជាបែកមែន។ ប៉ុន្តែខ្ញុំមិនដឹងមូលហេតុដែលធ្វើឱ្យពួកគេបែកគ្នាហ្នឹងទេ។ និយាយទៅរឿងហ្នឹងជារឿងរបស់ក្មេងៗ អ៊ីចឹងខ្ញុំមិនដឹងទេថាម៉េចបានគេបែកគ្នាហ្នឹង?”៕ Bizkh