ជារឿងគួរឱ្យសោកស្ដាយបំផុត លោក ពិសិដ្ឋ ដែលជាតារាចម្រៀងរ៉េបនៅក្នុងបទដ៏ល្បី «ក្រមុំបីស្ទាយ» បានស្លាប់នៅព្រឹកថ្ងៃទី ២១ សីហា វេលាម៉ោង ៤ និង ១០ នាទីនេះហើយ ដែលធ្វើឱ្យមហាជនសោកស្ដាយចំពោះសិល្បកររូបនេះយ៉ាងខ្លាំង ។
បើតាមគណនីហ្វេសប៊ុកឈ្មោះ Pov Ma Chi បានឱ្យដឹងថា ពិសិដ្ឋ មានជំងឺប្រចាំកាយ ឈាមសរស៊ីឈាមក្រហម និង ជំងឺក្រពះ ហើយមុនពេលស្លាប់រូបរាងរបស់លោកបានប្រែប្រួលទៅជាស្គមស្គាំងមើលសឹងមិនស្គាល់មិនជាគួរឱ្យអាណិតអាសូរខ្លាំងណាស់ ៕ ប្រជាប្រិយ