ខេត្តកំពង់ចាម៖ មានរឿងដ៏ហួសចិត្តមួយបានធ្វើអោយប្រជាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមានជនជាតិវៀតណាមម្នាក់បានប្រមូលទិញជន្លេន មកវះហាលដូចត្រីងៀត។
ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិ ទួលចំបក់ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ អ្នកស្រុកភូមិដែលជាកម្មករធ្វើជន្លេនបាននិយាយរៀបរាប់ប្រាប់ក្រុមការងារ i-111.com ថា ពូកគាត់បានមកធ្វើជន្លេនអោយជនជាតិវៀតណាមនេះ បានប្រហែល ១៥ ថ្ងៃហើយ ដោយអ្នកខ្លះទទួលបានប្រាក់ចំណូល ២០០០០៛ ទៅ ៣០០០០៛ ក្នុងមួយថ្ងៃ។
គាត់បានបន្តទៀតថា ទម្រាំគាត់ធ្វើការងារនេះបាន គាត់បានឈឺ ក្អូតជាច្រើនថ្ងៃដោយសារខ្លឹនស្អុយរបស់ជន្លេនទាំងនោះ។ ពេលដែលយើងសួរគាត់ថា គេយកជន្លេនទាំងអស់នោះទៅធ្វើអ្វី គាត់បានឆ្លើយថា ខ្ញុំមិនច្បាស់ទេ តែឮគេថាយកទៅធ្វើកាពិ។
ក្រុមកាងារយើងខ្ញុំក៏បានបន្តសាកសួរទៅអ្នកស្រុកភូមិ ពួកគាត់បានប្រាប់ថា យួនយកជន្លេនក្រៀមទាំងនោះទៅធ្វើកាពិ ព្រោះនៅទីនោះក៏មានកំពឹសក្រៀមដែលគេយកទៅលាយ ជាមួយជន្លេនសម្រាប់ទុកធ្វើកាពិផងដែរ។
ក្រុមកាងារយើងខ្ញុំមិនអាចសុំការបំភ្លឺពីជនជាតិវៀតណាមដែលជាអ្នកប្រមូលទិញជន្លេនបានទេ៕
សូមទស្សនាវីដេអូខាងក្រោម៖