ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺបានមកដល់ហើយនៅក្នងថ្ងៃនេះ ទី១៩ ខែសីហា ឆ្នាំ២០១៩ ដោយកំពុងតែដំណើរការយ៉ាងរលូន ហើយនៅក្នុងនោះដែរ ក្រសួង អប់រំយុវជន និងកីឡា បានបន្តការយកចិត្តទុកដាក់ រៀបចំការប្រឡង សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ដើម្បីធានាបានថា
ការធ្វើកំណែទម្រង់ការ អប់រំកន្លងមក នឹងនៅតែបន្ត ហើយគុណភាព នៃការអប់រំជាពិសេសការប្រឡងនេះ នឹងនៅតែរក្សាស្ដង់ដារដូចមុន ដើម្បីធានាបានថា ប្រព័ន្ធអប់រំនៅកម្ពុជា មានគុណភាពល្អ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស អោយមានគុណភាព។
ដោយឡែកនាព្រឹកនេះដែរ ពិតជារឿងដ៏គួរឲ្យសោកស្ដាយមួយ ចំពោះបេក្ខនារីម្នាក់ ដែលគាត់មានឈ្មោះ ជា ចាន់ស្រីនាង កើតនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ១៩៩៩ មកពីវិទ្យាល័យអង្គរ មិនត្រូវបានអនុញ្ញាតិឲ្យចូលប្រឡងនោះឡើយ គឺធ្លាក់ដោយស្វ័យប្រវត្ដិ ព្រោះតែមូលហេតុ មកប្រឡងយឺតម៉ោង ដោយមកដល់មណ្ឌលប្រឡងនៅវេលាម៉ោង ០៨ព្រឹក។
ទាក់ទងចំពោះរឿងនេះដែរ បើយោងតាមរយៈសេចក្ដីរាយការណ៍មួយបានប្រាប់ឱ្យដឹងថា៖”មានបេក្ខនារីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិម្នាក់ នៅមណ្ឌលប្រឡងវិទ្យាល័យ១០មករា
ខេត្តសៀមរាប មិនត្រូវបានសន្តិសុខអនុញ្ញាតឲ្យចូលទៅកាន់មណ្ឌលប្រឡងឡើយ ក្រោយពីនាងយឺតម៉ោង។យ៉ាងណាក៏ដោយ បេក្ខនារីរូបនោះ ត្រូវបានក្រុមការងារយុវជន អមដំណើរយកត្រឡប់ទៅផ្ទះវិញ៕”។
យ៉ាងណាមិញបើតាមហ្វេបប៊ុក Sophal Battambang បានឲ្យដឹងថា “មកយឺតបន្តិចដល់ម៉ោងប្រាំបី គេមិនអោយចូលប្រឡងទោះមានហេតុផល ចុងក្រោយអរគុណលោកអភិបាលខេត្ត ទា សីហា ដែលជួយសម្របសម្រួល ដោយមានការជួយ
សម្របសម្រួល ពី ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ក្មួយស្រី ជា ចាន់ស្រីនាង ជាសិស្សរៀននៅវិទ្យាល័យអង្គរ ដែលមកប្រឡងយឺតបន្តិច ត្រូវបានអនុញ្ញាតិ ឲ្យចូលប្រឡង នៅមណ្ឌលប្រឡង វិទ្យាល័យ១០មករា ១៩៧៩ បានហើយ ។”៕ pressnews.today