ប្រភពពីផេក ព័ត៌មានប្រចាំថ្ងៃ៖ 17/08/19 មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តតួរីសដឹកអ្នកដំណើរ បានបុកជាមួយរថយន្តសន្ដោង បណ្ដាលអោយមានមនុស្សស្លាប់នៅកន្លែងកើតហេតុ ចំនួន 11នាក់ និងរងរបួសធ្ងន់ចំនួន 4នាក់ ។
ហេតុការណ៍នេះចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង04:15នាទីល្ងាច ថ្ងៃសៅរ៍ ទី17 ខែសីហា ឆ្នាំ2019 នៅត្រង់ចំណុចផ្លូវលេខ317 ទល់មុខសាលាស្រុកវាងសុំប៊ូន ស្ថិតក្នុងខេត្តស្រះកែវ ប្រទេសថៃ ។
យោងតាមរបាយការណ៍បឋម ពីភ្នាក់ងារសង្គ្រោះខេត្តស្រះកែវ បានអោយដឹង ក្នុងករណីមានជនរងគ្រោះរងរបួសធ្ងន់ 4នាក់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ
1-វាងណាមយ៉េន
2-ខៅឆាក់កាន់
3-វាងសុំប៊ូន
ចំណែកឯអ្នកស្លាប់ទាំង11នាក់ សមត្ថកិច្ចថៃនៅមិនទាន់បង្ហាញអត្តសញ្ញាណដឹងនៅឡើយទេ។
#គ្រោះថ្នាក់ចរាចរណ៍ #វាងសុំប៊ូន #ស្រះកែវ