កញ្ញា ដួង ម៉ានិច គឺជាតារាសម្តែងស្រីមួយរូប ដែលមានរូបសម្រស់ស្រស់ស្អាត និងមានភាពសិចស៊ីគួរឲ្យចាប់អារម្មណ៍ ហេីយមួយរយៈពេលចុងក្រោយនេះ តារាសម្ដែងស្រីរាងស្រឡូនរូបនេះ ហាក់បីជាមានភាពលេចធ្លោជាខ្លាំងក្នុងវិស័យខ្សែភាពយន្ត និងការដេីរម៉ូដ ដែលជាហេតុធ្វើឲ្យរូបនាងមានភាពមមាញឹកជាខ្លាំងក្នុងវិស័យសិល្បៈ។
ដោយឡែក កាលពីមួយរយៈពេលថ្មីៗនេះ មជ្ឈដ្ឋានមហាជនជាច្រើន បានមានការងឿងឆ្ងល់ជាខ្លាំង ទាក់ទងនឹងទំនាក់ទំនងរបស់កញ្ញា ដួង ម៉ានិច និងលោក ថៃ អតិជាតិបុត្រ បានបង្ហាញនូវភាពផ្អែមល្ហែមជាខ្លាំង ខណៈដែលលោក ថៃ អតិជាតិបុត្រ មានអាយុត្រឹមតែ១៧ឆ្នាំ ចំណែកឯកញ្ញា ដួង ម៉ានិច មានអាយុច្រើនជាងដល់ទៅមួយខ្សែនោះ។
ទាក់ទងនឹងរឿងរ៉ាវដ៏រសើបនេះផងដែរ កំពុងត្រូវមហាជនជាច្រេីនបានមានការតាមដាន និងចង់ដឹងពីទំនាក់ទំនងរបស់ពួកគេជាខ្លាំង។ យ៉ាងណាមិញ នៅមុននេះបន្តិច កញ្ញា ដួង ម៉ានិច និងលោក ថៃ អតិជាតិបុត្រ បានធ្វើការឡាយជាវីដេអូរួមគ្នាមួយ ដោយបានបង្ហាញពីភាពផ្អែមល្ហែមយ៉ាងស្អិតរមួតតែម្តង។
ក្នុងនោះដែរ ពួកគេក៏បានធ្វេីការបញ្ជាក់អំពីសកម្មភាពរបស់ពួកគេកន្លងមកដែលធ្វេីអោយបងប្អូនមានយល់ច្រឡំថា ពួកគេមានការស្រលាញ់គ្នានោះគឺជារឿងមិនពិតទេ ដែលរាល់សកម្មភាពកន្លងមកនេះ គឺតម្រូវតាមកម្មវិធីតែប៉ុណ្ណោះ៕ pressnews.today
វីដេអូខាងក្រោម៖