នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ លោក K01 ចាងហ្វាងសារព័ត៌មាន Satawath Fc 20 ត្រូវបានសមត្ថកិច្ចចរាចរណ៏ បានធ្វើការផាកពិន័យពីបទបេីកបរលេីសល្បឿនកំណត់ខណៈដែលរូបលោករួមជាមួយភរិយា បានធ្វើដំណើរចេញពីខេត្តសៀមរាប ក្នុងគោលបំណងត្រលប់មកភ្នំពេញវិញ ។
ជាមួយគ្នានេះដែរ លោក K01 ក៏បានមានការលេីកឡេីងនៅលេីទំព័រហ្វេសបុករបស់ខ្លួនដែរថា៖ «ថ្ងៃនេះអរគុណដល់បងៗសមត្ថកិច្ច ផ្លូវជាតិលេខ6ដែលបានចាប់ឡាន K01 និងឡានទំនើបផ្សេងៗទៀត k01 រីករាយនិងសប្បាយចិត្តអោយផាក បើកលើសល្បឿនកំណត់ចំនួន60,000៛»។
សូមជម្រាបផងដែរថា កិច្ចប្រតិបត្តិការកម្លាំងជំនាញចរាចរណ៍ ចុះត្រួតពិនិត្យនៅតាមដងផ្លូវទូទាំងប្រទេស គឺដេីម្បីរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកអោយកាន់តែមានប្រសិទ្ធភាព ជាពិសេសគឺការពារ និងដេីម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលតែងតែកេីតមានឡេីងជារៀងរាល់ថ្ងៃនេះ។
យ៉ាងណាមិញ តាមរយៈឃ្លីបវីដេអូដែលការឡាយនេះ យេីងសង្កេតឃើញថា មានរថយន្តជាច្រើន មិនថារថយន្តមិនទំនេីប និងទំនើបនោះទេ គឺសុទ្ធតែត្រូវបានផាកពិន័យពីសមត្ថកិច្ចក្រោយពីបានរកឃើញថា បានបេីកបរហួសល្បឿនកំណត់នោះ ។ vdoamazing