(ខេត្តព្រះវិហារ): កាលពីវេលាម៉ោង ៩.០០នាទី ព្រឹកថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចប៉ីេយទឹកភ្នែក ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
បុរស់ម្នាក់មានឈ្មោះ ឈិន ឡាង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិអូរក្សាន្ត ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ (រងរបួស) ដោយសារទាហានការពារព្រំដែនថៃបាញ់ត្រូវចំនួន១គ្រាប់ចំកំភួនជើងខាងស្តាំ។
ប្រជាពលរដ្ឋខ្មែរម្នាក់ ក្នុងចំណោម៤នាក់ បានរងរបួសជើងស្តាំម្ខាង ខណៈពេលធ្វើដំណើរលួចឡើងឆ្លងដែនចូលទឹកដីថៃខុសច្បាប់ ទៅរកបេះផ្កាអូពីដេ ដើម្បីយកមកលក់ ប៉ុន្តែតែត្រូវទាហានថៃដេញបាញ់បណ្តាលឲ្យរងរបួស។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤សីហា ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានឡើងឆ្លងដែនចូលទៅទឹកដីថៃ ដោយមានគ្នីគ្នាសរុបចំនួន៥នាក់ ដើម្បីដើររកបេះផ្កាអូរពីដេ ក៏ជួបនិងកម្លាំង
ទាហានថៃកំពុងដើរល្បាតតាមព្រំដែន ដេញបាញ់បណ្តាលឱ្យរងរបួសម្នាក់ ចំជើងស្តាំចំនួន១គ្រាប់ ក្រោយមកជនរងគ្រោះ បានខិតខំរត់គេចខ្លួនពួននៅក្នុងព្រៃ។
ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង១៦.០០នាទី ថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៩ម្សិលមិញ ក្រុមគ្រួសារ រួមនិងបងប្អូនជនរងគ្រោះនាំគ្នាសែងចុះពីលើភ្នំដងរ៉ែក មកកាន់មន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត
ដើម្បីជួយសង្គ្រោះ ប៉ុន្តែដោយសារឈាមជនរងគ្រោះហូរអស់ច្រើនពេក ក៏សម្រេចបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ ដើម្បីជួយសង្គ្រោះបន្តផងដែរ៕ PNASIA