ភ្នំពេញ ៖ មិនមែនជារឿងប្លែកនោះឡើយខណៈខារ៉ាអូខេនៅផ្លូវ២០០៤ តែងបង្កើតបញ្ហាឈឺក្បាលវិលមុខដល់សមត្ថកិច្ចមូលដ្ឋានជារឿយ ដូចករណីនេះដោយម្ចាស់ហាងបានវាយទៅលើមនុស្ស៣នាក់បណ្តាលឲ្យរងរបួសធ្ងន់ និងស្រាល។
ប្រភពពីគណនីឈ្មោះ ប្លែកប្លែក បានរៀបរាប់ថា «karaoke 2004 ទៀតហើយគិតលុយមិនប្រក្រតី សួរនាំតវ៉ាច្រើន ម្ចាស់ហាងលើកគ្នាវាយប្រ៉ាវ របួសធ្ងន់២នាក់ ស្រាលម្នាក់ នៅK.T.V រាត្រី សំណាងល្អ ផ្លូវ២០០៤យប់មិញនេះ!!»។ ស្របពេលឃើញមានបញ្ហាតែងកើតមានជាញឹកញាប់នៅទីតាំងដដែលបែបនេះមហាជនក៏បានលើកឡើងថា តើអាជ្ញាធរគួរមានវិធានការយ៉ាងណាចំពោះម្ចាស់ហាងទាំងនោះ ដែលតែងមានរឿងរ៉ាវជាមួយភ្ញៀវ។
ក្នុងនោះគេក៏បានឃើញគណនីឈ្មោះ Pu They បានលើកថា ខារ៉ាអូខេនៅផ្លូវ 2004នឹងលោកប៉ូលិស ត្រូវតែមើលការខុសត្រូវផងហៅម្ចាស់ហាងមកណែនាំ ពីព្រោះមានរឿងជាច្រើនកើតនៅទីនេះ ថ្ងៃមុនឈប់ម៉ោងប្រហែល10យប់ខ្ញុំជិះមកលេងផ្ទះបងប្អូនកាត់ផ្លូវនឹងស្រាប់តែមានប្រុសៗ3នាក់ ស្ទាក់ម៉ូតូចាប់អូសអោយចូលខារ៉ាអូខេសំណាងខ្ញុំប្រាប់ថាអត់ទេផ្ទះខ្ញុំនៅជិតការ៉ាស់សាំងស្តុបខាងមុខនេះកុំអីមិនដឹងយ៉ាងមិចទេខ្ញុំ»៕