មិនរង់ចាំដល់ស្អែកទាន់កំពូលតារាចម្រៀង ពេជ្រ សោភា បានធ្វើការ Live ទាំងយប់និយាយរៀបរាប់ពីលោកពូម្នាក់ ដែលបានរងគ្រោះក្នុងហេតុការណ៍ផ្ទុះធុងហ្គាសនៅសៀមរាប ។
អ្នកនាង ពេជ្រ សោភា បានរៀបរាប់ទាំងអួលដើមកខ្លោចចិត្តអាណិតដល់បុរសរូបនេះ ដែលរត់ចេញពីភ្លើង រងរបួសយ៉ាងធ្ងន់ធ្ងរស្រែកសុំគេជួយជូនទៅពេទ្យ តែគ្មានអ្នកណាជួយឡើយ បានត្រឹមតែថតវីដេអូទុក ។
ដោយសារអាណិតខ្លាំងពេក កំពូលតារាស្រីរូបនេះ បានសម្រេចចិត្តប្រកាសជួយជាថវិកា ចំនួន ២ លានរៀល ព្រមទាំងអំពាវនាវឱ្យអ្នកផ្សេងទៀតជួយទៅតាមសន្ធារៀងៗខ្លួន ។
គួរឱ្យដឹងដែរថា ជនរងគ្រោះដែលត្រូវបានគេថតវីដេអូ ដើរសុំឱ្យគេជួយនោះ ត្រូវបានគេស្គាល់ថា ជាតៃកុងឡានការ៉ាស់ហ្គាស ដែលផ្ទុះនោះ មានឈ្មោះថា បឿន កុយ អាយុ ៤៦ ឆ្នាំ។
កាលពីថ្ងៃទី ១៤ សីហា ២០១៩ នេះ មានករណីផ្ទុះហ្គាស បង្ករជាគ្រោះអគ្គិភ័យឆេះហាងបញ្ចូលហ្គាសរថយន្តមួយកន្លែង នៅតាមបណ្ដាយផ្លូវតាណឺយ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បណ្ដាលឱ្យមានអ្នកមានអ្នករងរបួស ១៣ នាក់ ក្នុងនោះ ស្រី ២ នាក់ ជនជាតិបរទេស ២ នាក់ ៕ ប្រជាប្រិយ
សូមទស្សនាវីដេអូខាងក្រោម៖