ក្រុមកីឡា ក បាល់ទាត់ ជម្រើសជាតិ យុវជន អាយុ ក្រោម ១៨ ឆ្នាំ របស់ កម្ពុជា បាន ហាលអាវ រួចទៅហើយ ក្នុង ព្រឹត្តិការណ៍ AFF U18 Championship ប៉ុន្តែ ក្រុម ដែល ស្ថិតក្រោម ការដឹកនាំ
គ្រូបង្វឹក ជប៉ុន Gyotoku Koji បានផ្តល់ មេរៀន ដ៏ ខកចិត្ត សម្រាប់ ក្រុម ម្ចាស់ផ្ទះ ក្នុង លទ្ធផល ២-១ នៅ កីឡដ្ឋាន Thong Nhat ។ សៀង ចន្ធា រកបានគ្រាប់បើកឆាកនៅនាទី
៥០ ប៉ុន្តែ វៀតណាមតាមស្មើ វិញនៅនាទី ៩០+២។ អាជ្ញាកណ្តាល ហៀបនឹងផ្លុំកញ្ចែបញ្ចប់ ការប្រកួតទៅហើយ ធី លៀង បាន សុ៊តបាល់បញ្ចូលទីនាំជ័យជម្នះ ២-១ ក្រោយការបញ្ជូន របស់ ចន្ធា។
ជំនួប បី លើក កន្លងមក កម្ពុជា មិន ធ្លាប់ យកឈ្នះ វៀតណាម ឡើយ ដោយនៅ ឆ្នាំ ២០០២ កម្ពុជា ចាញ់ វៀតណាម ៣-១ បន្ទាប់មក នៅ ឆ្នាំ ២០០៣ និង ២០០៧ កម្ពុជា ចាញ់ វៀតណាម ក្នុង លទ្ធផល ៥-០ ដូចគ្នា ។
ជំនួប បី លើក កន្លងមក កម្ពុជា មិន ធ្លាប់ យកឈ្នះ វៀតណាម ឡើយ ដោយនៅ ឆ្នាំ ២០០២ កម្ពុជា ចាញ់ វៀតណាម ៣-១ បន្ទាប់មក នៅ ឆ្នាំ ២០០៣ និង ២០០៧ កម្ពុជា ចាញ់ វៀតណាម ក្នុង លទ្ធផល ៥-០ ដូចគ្នា ។
នេះ ជា ជ័យជម្នះ លើកដំបូង បំផុត ផងដែរ របស់ កម្ពុ ជាស ម្រា ប់ ការប្រកួត គ្រប់ កម្រិត អាយុ បើ គិត ចាប់តាំងពី ក្រោយ សង្គ្រាម មក ពោលគឺ ដូចជា ជ័យជម្នះ ៤-៣ លើ ថៃ យ៉ាង ដូច្នោះ ដែរ ។
ការខក ចិត្តយ៉ាងខ្លាំងរបស់ម្ចាស់ផ្ទះនោះ គឺ ដោយសារ តែ ម៉ាឡេស៊ី បាន ចាញ់ថៃ ១-០ ស្របពេល ដែល អូស្ត្រាលី បន្តឈ្នះសិង្ហបុរី ៥-០។
សរុបការប្រកួតទាំងអស់ក្នុងពូល អូស្ត្រាលី បាន ១២ពិន្ទុ ម៉ាឡេស៊ី បាន ៩ពិន្ទុ ហើយត្រូវឡើងទៅវគ្គ បន្ត។ វៀតណាម ដែលចាញ់កម្ពុជា មាន ត្រឹម ៧ពិន្ទុ។
កម្ពុជាមាន ៦ពិន្ទុ ក្រោយឈ្នះថៃ ៤-៣ ឈ្នះម្ចាស់ផ្ទះវៀតណាម ២-១ តែចាញ់ សិង្ហបុរី ១-០ និងចាញ់ ម៉ាឡេស៊ី ៣-០ និងចាញ់អូស្ត្រាលី ៥-១។
អវត្តមានកីឡាករឆ្នើម២នាក់៖
អ្វីដែល គួរ ឲ្យ កត់សម្គាល់ នោះ សមាជិក ក្រុម ជម្រើសជាតិ អាយុ ក្រោម ១៨ ឆ្នាំ កម្ពុជា ពីររូប រួមមាន កីឡាករ ប៊ុនធឿន ប៊ុណ្ណា រ៉ុង និង វុ ធ តុលា មិនមាន
វត្តមាន ឡើយ ដោយ ពួកគេ បាន រងរបួស ធ្ងន់ធ្ងរ ក្នុងអំឡុងពេល បំពេញបេសកកម្ម ក្នុង ពានរង្វាន់ AFF U18 Championship នៅ ទីក្រុង ហូជីមិញ ប្រទេស វៀតណាម ។ បញ្ហា របួស នេះ បានធ្វើ ឲ្យ ពួកគេ ទាំងពីរ អវត្តមាន ក្នុងជំនួប ចុងក្រោយ ជាមួយ វៀតណាម ។
បើតាម សហព័ន្ធ កីឡាបាល់ទាត់ កម្ពុជា កីឡាករ ប៊ុនធឿន ប៊ុណ្ណា រ៉ុង បាន រងរបួស ធ្ងន់ធ្ង រ ដោយ ដាច់ សរសៃ ជង្គង់ ខាងស្តាំ ខណៈ កីឡាករ វុ ធ តុលា ដែល រក
គ្រាប់ បាល់ បើកឆាក ឲ្យ កម្ពុជា ក្នុងជំនួប ជាមួយ ថៃ រងរបួស បែក ឆ្អឹង ជើង ។ បញ្ហា របួស របស់ ពួកគេ កើតឡើង ក្នុងជំនួប ជាមួយ សិង្ហ បុរី ដែល កម្ពុជា ចាញ់ ក្នុង លទ្ធផល ១-០ ។
« សហព័ន្ធ កីឡាបាល់ទាត់ កម្ពុជា ក្រុមការងារ គ្រូបង្វឹក និង មិត្ត រួម ក្រុម ទាំងអស់ សូម ថ្លែងអំណរគុណ ដល់ កីឡាករ ទាំង ២ សម្រាប់ ការខិតខំ និង លះបង់ ក្នុងនាម តំណាងឱ្យ កម្ពុជា
ហើយ សូម ជូនពរ ឱ្យ អ្នក ទាំង ២ ឆាប់ បានជា សះស្បើយ ដើម្បី វិល ត្រឡប់មក ចូលរួម ជាមួយ ក្រុម សម្រាប់ បេសកកម្ម ទៅ ថ្ងៃ អនាគត បន្តទៀត » ។ នេះ ជាការ ជូនពរ របស់ ស ហ ព័ន្ធ កីឡាបាល់ទាត់ កម្ពុជា ៕ ដកស្រង់ពីថ្មីថ្មី