ភ្នំពេញ៖បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនបានរេចង្កូតទៅបុករទេះលក់សាច់អាំងកំពុងចតអែបចិញ្ចើមផ្លូវប៉ើងទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងទៀតបណ្ដាលរងការខូចខាតយ៉ាងដំណំ និង រងរបួសអ្នកលក់សាច់អាំងធ្ងន់ម្នាក់។
គ្រោះថ្នាក់ខាងលើនេះ បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩ស្ថិតតាមបណ្ដោយផ្លូវ២០០៧ចំណុចមុខផ្សារក្រមួនក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញបុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីយោធាបើករថយន្តម៉ាក ISUZU ពណ៌ត្រីអ៊ី
ពាក់ស្លាកលេខខេមរៈភូមិន្ទ 01 .2.2599 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុុងស្ថានភាពស្រវឹងស្រាបើកយ៉ាងលឿន។
ខណៈមកដល់ចំណុចកើតហេតុខាងលើបា
នរេចង្កូូតមកខាងឆ្វេងដៃជ្រុលទៅបុករទេះលក់សាច់អាំងកំពុងឈប់អែបចិញ្ចើមផ្លូវ ទាំងកម្រោលពេញទំហឹងប៉ើងទៅផ្ទប់ម៉ូតូកង់បីឥណ្ឌាមួយគ្រឿងទៀត ពណ៌លឿង
ពាក់ស្លាកលេខ ភ្នំពេញ1HK.5675 ដែលចតនៅលើចិញ្ចើមផ្លូវ បណ្ដាលឱ្យសាច់អាំងជ្រុះរប៉ាត រប៉ាយពេញផ្លូវ ព្រមទាំងម្ចាស់រទេះលក់សាច់អាំងរងរបួសធ្ងន់ត្រូវបានរថយន្តគ្លីនិកឯជនដឹកយកទៅសង្គ្រោះភ្លាមៗ។
ចំណែករថយន្ត បង្កមិនព្រមឈប់ទទួលខុសត្រូវនោះទេ ព្យាយាមបើករត់ទាំងបែកកង់មុខខាងស្ដាំ និងបាក់បែកខាងស្តាំខាងមុខយ៉ាងដំណំ តាមបណ្ដោយផ្លូវ១៩៨៦ពី
កើតទៅលិចរហូតដល់ចំណុចស្ដុបផ្សារដីហ៊ុយទើបទៅមុខលែង រួចម្ចាស់រថយន្តបានបើកទ្វារ ចុះហើយឡើងរថយន្តមួយគ្រឿងទៀតជិះចេញទៅបាត់បន្សល់ទុករថយន្តបង្កចោលនៅជិតស្តុបផ្សារដីហ៊ុយ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងប៉ូលិសជំនាញមកវាស់វែងស្ទូចរថយន្តបង្កនិងរទេះលក់សាច់អាំងព្រមទាំងម៉ូតូកង់បីឥណ្ឌាទៅការិយាល័យប៉ូលិសចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយនៅពេលក្រោយ៕