គិត ត្រឹម ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០១៧ មកដល់ ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០១៩ ជា រយៈពេល ពីរ ឆ្នាំ ដែល បណ្ឌិត សុខ ទូច ឡើងកាន់តំណែង ជា ប្រធាន រាជបណ្ឌិត្យសភាកម្ពុជា ។
ក្នុង គម្រប់ ខួប ពីរ ឆ្នាំនេះ រាជបណ្ឌិត្យសភា បាន ផ្សាយ អត្ថបទ មួយ ស្តីពី ស្នាដៃ របស់លោក សុខ ទូច ដែលមាន គោរព ងារ ថា ជា « បណ្ឌិតសភា ចា រ្យ » និង មាន ឋានៈ ស្មើ « រដ្ឋមន្ត្រី » ។
អត្ថបទ នោះ បានសរសេរថា ៖« រយៈពេល ពីរ ឆ្នាំ ក្រោម ការដឹកនាំ របស់ បណ្ឌិត សុខ ទូច សមិទ្ធផល ថ្មី ជាច្រើន បាន លេច ជា រូបរាង ឡើង » ។ សមិទ្ធិផល ទាំង មានដូចជា
ទី ១. ការចុះ អនុស្សរណៈ ដើម្បី ពង្រឹង កិច្ចសហប្រតិបត្ដិការ ជាមួយ ដៃគូ អភិវឌ្ឍ នានា ចំនួន ១១ ទី ២. ការរៀបចំ កិច្ចពិភាក្សា តុមូល បើក សិក្ខាសាលា ធ្វើ បាឋកថា និង សន្និសីទ អន្ដរជាតិ ផ្សេងៗ ចំនួន ១០ កម្មវិធី និង
ទី ៣. ការបង្កើត ឧទ្យាន រាជបណ្ឌិត្យសភាកម្ពុជា តេ ជោ សែន ឫស្សី ត្រឹប ក្នុង ខេត្តព្រះវិហារ ហើយ បាន នាំគោ ទឹកដោះ ១០០ ក្បាល ពី បរទេស ជា លើកដំបូង មក ចិញ្ចឹម ក្នុង ឧទ្យាន នេះ ។
រាជបណ្ឌិត្យសភា បន្ថែមថា ក្រៅពី សមិទ្ធផល ខាងលើ អគារ ថ្មី មួយទៀត ដែល លោក សុខ ទុ ច ដាក់ឈ្មោះថា « អគារ ឥន្ទ្រ ទេវី » នឹង លេច រូបរាង ឡើង នៅ ចុងឆ្នាំ ២០១៩ នេះ ។ អគារ នេះ ជា កន្លែង បណ្ដុះបណ្ដាល របស់ រាជបណ្ឌិត្យ សភា ៕ប្រភព៖ថ្មីថ្មី