កណ្តាល៖លោកវរសេនីយ៌ទោ ជុំ សំណាង ដែលមានតួនាទីជាអនុប្រធានការិយាល័យចរាចរណ៌ជើងទឹកនៃស្នងការនគរបាលខេត្តកណ្តាលត្រូវបាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ចេញដីការកោះហៅអោយចូលបំភ្លឺ
ជាលើកទីពីរ ពាក់ពន្ធ័និង គំរាមថានិងសម្លាប់ លើឈ្មោះ ជា ចន្ទ័សុផល ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបរ ប្រធានសមាគមអ្នកគាំពារសុខភាពពលរដ្ឋ មានទីលំនៅភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ជាលើកទីពីរហើយនៅថ្ងៃទី១៣ ខែសីហា នេះ
បើតាម ពាក្យ បណ្ត្តឹង លោកជា ចន្ទ័សុផល ក្នុងនាមដើមបណ្តឹងបានប្រាប់អោយដឹងថា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១០និង២០នាទី នៅចំណុចផ្លូវលំភូមិព្រែកគង់ ឃុំសំពៅលូន ស្រុកកោះធំ ខេត្តកណ្តាល
ដែលមានកម្លាំងចំរុះរបស់អាជ្ញាធរមូលដ្ឋានដឹកនាំដោយលោក ណុប សាវុធ អាជ្ញាសាលានៃសាលាដំបូងខេត្តកណ្តាល កំពុងអនុវត្តន៌សាលក្រមរុះរើរបងបិទផ្លូវសាធារណៈហើយរូបខ្ញុំបាទក៏មានវត្តមានជាមួយកំលាំងចំរុះនិងប្រជាពលរដ្ឋស្រាប់តែឈ្មោះ ជុំ សំណាង
បានស្រែកជេរប្រមាថកំលាំងសមត្ថកិច្ច និងអាជ្ញាសាលានិងស្ទុះមកចង្អុលមុខខ្ញុំបាទដោយស្រែកគំរាម អញបាញ់បំបែកក្បាលអ្ហែង ហើយអញ់និងដើរចូលគុក ដែលរូបខ្ញុំបាទមិនដែល
មានទំនាស់ជាមួយបុគ្គលម្នាក់នោះសោះ។ក្រោយមកជនរងគ្រោះក៏ដាក់ពាក្យ បណ្តឹង ទៅកាន់សាលាដំបូងខេត្តដើម្បីមានចំណាត់ការផ្លូវច្បាប់ ។
នៅថ្ងៃទី១៣ ខែសីហា ឆ្នា២០១៩នេះថា លោកវរសេនីយ៌ទោ ជុំ សំណាង ដែលមានតួនាទីជាអនុប្រធានការិយាល័យចរាចរណ៌ជើងទឹកនៃស្នងការនគរបាលខេត្តកណ្តាល
ត្រូវបានលោកស្រី ស៊ូ សុជាតា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ចេញដីការកោះហៅអោយចូលបំភ្លឺ ជាលើកទីពីរ ពាក់ពន្ធ័និង គំរាមថានិងសម្លាប់ លើឈ្មោះ ជា ចន្ទ័សុផល ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបរ
ប្រធានសមាគមអ្នកគាំពារសុខភាពពលរដ្ឋ មានទីលំនៅភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ប៉ុន្តែចំណាតើការបែបណានៅមិនទាន់ដឹងនៅឡើយទេ៕ប្រភព៖ភីអិន