ឯកឧត្តម Hidehisa HORINOUCHI ជាឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាដែលតែងតែចូលរួមចំណែកក្នុងការជួយអភិវឌ្ឍន៍កម្ពុជាតាមរយៈការជួយបង្កើតគម្រោងអភិវឌ្ឍន៍ជាច្រើន ក៏ប៉ុន្តែលោកនឹងត្រូវបញ្ចប់អាណាត្តិនាពេលឆាប់ៗនេះគឺ ប្រមាណ ២សប្ដាហ៍ខាងមុខនេះ។
ប៉ុន្តែទោះបីជា លោកជិតចូលនិវត្តន៍ ឬចូលនិវត្តន៍យ៉ាងណាក៏ដោយគឺជប៉ុននៅតែបន្តជួយជ្រុមជ្រែងកម្ពុជាឱ្យកាន់តែមានការរីកចម្រើនកាន់តែខ្លាំងបន្ថែមទៀត មិនត្រឹមតែប៉ុណ្ណោះទេគាត់នឹងជួយបង្កើតតំបន់ទេសចរណ៍ថ្មីសម្រាប់អ្នកចូលនិវត្តន៍ខណៈដែលឯកឧត្តម
ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានស្នើ ដល់ភាគីជប៉ុនជួយអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជាបន្ថែម ពិសេសគឺតាមរយៈការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗ លើការបង្កើតតំបន់ទេសចរណ៍សម្រាប់ទេសចរចូលនិវត្ត ក៏ដូចជាការជួយកសាងផ្លូវចំនួនចូលទៅកាន់សហគមន៍ទេសចរណ៍សំខាន់ៗផងដែរ។
ការស្នើនេះធ្វើឡើងតាមរយៈឯកឧត្តម Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុននៅកម្ពុជាចប់អាណត្តិ នាឱកាសដែលឯកឧត្តមអគ្គរាជទូតជួបជាមួយឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន នៅទីស្ដីការក្រសួងទេសចរណ៍
នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ដើម្បីជម្រាបលាជាចុងក្រោយ ក្រោយពេលបំពេញបេសកកម្មនៅកម្ពុជាប្រមាណ ០៣ឆ្នាំ មកនេះ។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងពីការរីកចម្រើនមួយចំនួនលើវិស័យទេសចរណ៍ ក្រោមកិច្ចសហប្រតិបត្តិការល្អជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជា ក៏ដូចជាជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុនផងដែរ
ក្នុងនោះ នៅក្នុងឆ្នាំ២០១៨ ក្នុងចំណោម ០៦ គំរោងវិនិយោគរបស់ជប៉ុន គឺមាន ០២គំរោង វិនិយោគលើវិស័យទេសចរណ៍ ដែលមានទុនវិនិយោគដល់ជាង ៨០០លានដុល្លារអាមេរិក។
ដោយឡែក ចំនួនទេសចរជប៉ុនដែលមកទស្សនាកម្ពុជាក៏នៅតែមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ឆ្នាំ២០១៨ មានចំនួនជាង ២១មុីននាក់ ក្នុងកំណើនជាង៣.៥% ហើយក្នុងរយៈពេល ០៦ខែ ដើមឆ្នាំ២០១៩ កម្ពុជាទទួលបានទេសចរជប៉ុនជាង ១០មុីននាក់ ក្នុងកំណើន ៣%។ ព្រមជាមួយនោះកាលឆ្នាំ២០១៨
កន្លងមក ក៏មានទេសចរកម្ពុជាជាង ២២.០០០នាក់ បានទៅទស្សនាប្រទេសជប៉ុនផងដែរ។ បច្ចប្បន្ននៅភ្នំពេញ មានសណ្ឋាគារដែលវិនិយោគដោយជប៉ុនចំនួន ០៩ ដែលមានសរុបជិត ១.០០០ បន្ទប់ មានភោជនីយដ្ឋានចំនួន ៥៦ ដែលមានជាង ៣.៣០០ កៅអី ផងដែរ។
ចំពោះសំណើទាំងនេះ ត្រូវបានឯកឧត្តម ORINOUCHI ឯកអគ្គរាជទូតដ៏មានសណ្ដានចិត្តប្រពៃ ទទួលយកទៅជម្រាបប្រាប់រដ្ឋាភិបាលរបស់លោកបន្ត។ ឯកឧត្តមឯកអគ្គរាជទូតបានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលជប៉ុននៅតែបន្តកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ក្នុងភាពជាមិត្តជិតស្និទ្ធដ៏យូរអង្វែង៕ Business Cambodia