ភ្នំពេញ៖ លោក អះម៉ាត់ យ៉ះយ៉ា អតីត រដ្ឋលេខាធិការក្រសួង សង្គមកិច្ច និងក្មួយប្រុសឈ្មោះ អ៊ីស្មាអែលពិន ឧស្ម័ន ដាក់ពន្ធនាគារក្នុងម្នាក់ៗ រយៈពេល ១៥ឆ្នាំ និងបង្គាប់ឲ្យជនជាប់ចោទទាំង ២នាក់សងជំងឺចិត្តទៅជនរងគ្រោះចំនួន ២០០លានរៀល
ពីបទការនាំចេញដោយមិនស្របច្បាប់សម្រាប់ការឆ្លងដែន តាមមាត្រា១១ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០០៤។
ប្រភពដដែលបន្តថា ក្រោយពី លោក កូយ សៅ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោស ដាក់ពន្ធនាគារក្នុងម្នាក់ៗ រយៈពេល ១៥ឆ្នាំ និងបង្គាប់ឲ្យជនជាប់ចោទទាំង ២នាក់សងជំងឺចិត្តទៅជនរងគ្រោះចំនួន ២០០លានរៀល
តុលាការបានចេញដីកា បង្គាប់ឲ្យនគរបាលចាប់ខ្លួនលោក អះម៉ាត់ យ៉ះយ៉ា ភ្លាមៗ តែម្តងនៅក្នុងបរិវេនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីយកទៅអនុវត្តទោសនៅក្នុងពន្ធនាគារ តែម្តង ។
នៅក្នុងសវនាការនាពេលកន្លងទៅ លោក អះម៉ាត់ យ៉ះយ៉ា និងក្មួយប្រុស បានបដិសេធថាពួកគេមិនដែលបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ហើយរឿងនេះត្រូវគេប្រឌិត ឡើង ដើម្បីចាប់ខ្លួនពួកគេតែប៉ុណ្ណោះ។
គួររម្លឹកថា កម្លាំងនគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនជាប់ចោទឈ្មោះ អ៊ីស្មាអែលពិន ឧស្ម័ន កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ ពាក់ព័ន្ធនឹងបទល្មើសខាងលើ។
ករណីឃាត់ខ្លួន រហូតឈានដល់តុលាការផ្តន្ទាទោសនាថ្ងៃនេះ ដោយសារតែជនជាប់ចោទទាំង ២នាក់ បានសមគំនិតគ្នាក្នុងការនាំជនរងគ្រោះជាស្ត្រីខ្មែរទៅលក់ក្រោមរូបភាព ទៅបម្រើការងារតាមផ្ទះនៅ ប្រទេសអារ៉ាប់ប៊ីសាអូឌីត កាលពីអំឡុងឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០១៧៕ PNASIA