ឧត្ដរមានជ័យ៖ ពលរដ្ឋជាកម្មករឡឥដ្ឋក្រីក្រ សូមអំពាវនាវ ដល់សម្ដេចតេជោ ហ៊ុន សែន មេត្តាជួយអន្តរាគមនិងរកយុត្តិធម៌ដល់ខ្លួន។
រឿងលោកឧត្ដមសេនីយ៍ទោ សន ស៊ាមេបញ្ជាការកងពលតូចលេខ៤ និងមន្រ្ដីក្រោមឱវាទសរុប៥នាក់ ។
បានបង្ខាំង វ៉ៃធ្វើទារុណកម្មមកលើខ្លួន យ៉ាងព្រៃផ្សៃ រហូតរបួសធ្ងន់ត្រូវសង្គ្រោះនៅមន្ទីរពេទ្យខេត្តសៀមរាប។
ក្រោមហេតុផលថា! ជនរងគ្រោះមិនព្រមបើកឡានដឹកឥដ្ឋ ចូលបន្ទាយតាមសំណើនិងបញ្ជា,,,!។
ជនរងគ្រោះឈ្មោះ វ៉ាន់ ឆៃលី ភេទប្រុស អាយុ៣០ឆ្នាំរស់នៅសិប្បកម្មឡរឥដ្ឋ ក្នុងភូមិអូរឫស្សី សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
រីឯម្ដាយជនរងគ្រោះឈ្មោះ ឡាច វន ជាស្រ្ដីមេម៉ាយ អាយុ៦៣ឆ្នាំ មានស្រុកកំណើតនៅភូមិ បាក់ដាវ ឃុំបាក់ដាវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល!។
ស្រ្ដីជាម្ដាយបានឲ្យដឹងថា! ខ្លួនជាស្ដ្រីមេម៉ាយ ឯកូនប្រុសកំពាឪពុកតាំងពីតូច ដោយរស់នៅក្នុងជីវភាពក្រីក្រ ។
ជ្រកក្រោមដំបូលរោង ធ្វើជាកម្មករឡរឥដ្ឋអស់រយ:ពេលជាង១០ឆ្នាំមកហើយទាំងម្ដាយនិងកូន។
ប្រភពដដែលបន្តថា!កូនគាត់បានរងនូវភាពអយុត្តិធម៌ រំលោភបំពាន រាងកាយផ្លូវចិត្តជាទីបំផុត,,!។
ក្រោយលោកឧត្ដមសេនីយ៍ទោ សន ស៊ាមេបញ្ជាការកងពលតូចលេខ៤និងមេបញ្ជាការរងឈ្មោះ ចាន់ នី និងមន្រ្ដីក្រោមឱវាទសរុប៥នាក់។
បានចាប់កូនគាត់ ទៅបង្ខាំងនៅក្នុងបន្ទាយកងពលតូចលេខ៤!។
រួចនាំគ្នាវ៉ៃទាត់ធាក់តាមតែអំពើចិត្ត! និងធ្វើទារុណកម្ម ឲ្យកូនគាត់លុតជង្គង់ នៅលើដុំគ្រួស និងបង្អត់បាយអស់រយៈពេលជិត១ថ្ងៃ។
គឺចាប់ពីម៉ោង៦,២០នាទីព្រឹករហូតដល់ម៉ោង១រសៀល កាលពីថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១៩។
ដោយមូលហេតុដំបូងនោះគឺ! លោក សន ស៊ា បានទិញឥដ្ឋ មួយឡានយកទៅដាក់ដល់ទៅ៣កន្លែង នៅឆ្ងាយពីគ្នា។
គឺនៅក្នុងចម្ការផង នៅក្នុងបន្ទាយផង ប៉ុន្តែពេលនោះជនរងគ្រោះបានទូរស័ព្ទទៅថៅកែខ្លួនថា មេគេឲ្យដឹកឥដ្ឋទម្លាក់៣កន្លែង។
ពេលនោះថៅកែថា! កុំទៅអីព្រោះ លើកមុនយើងជាប់ឡានម្ដងហើយ ជិត២ថ្ងៃឯណោះ ទើបយកចេញបាន។
ពេលនោះជនរងគ្រោះបានអនុវត្តតាមបញ្ជាថៅកែ បែរជាខុសចិត្ត លោកឧត្ដមសេនីយ៍ទោ សន ស៊ា មេបញ្ជាការកងពលតូចលេខ៤។
បណ្ដាលឲ្យលោក សន ស៊ា ខឹងសម្បារជាខ្លាំងព្រោះខ្លួនធ្វើការធំ ហើយនៅតៃកុងឡានឥដ្ឋ មិនស្ដាប់បញ្ជាទៀត,,!។
ភ្លាមនោះលោក បានបញ្ជាឲ្យកូនចៅខ្លួនចាប់ជនរងគ្រោះឈ្មោះ វ៉ាន់ ឆៃលី មកវ៉ៃទាត់ធាក់ឡើងទន់ខ្លួន។
មិនអស់ចិត្តបានហៅមន្រ្ដីក្រោមឱវាទប្រដាប់ដោយកាំភ្លើងគ្រប់ដៃ ចាប់សែងជនរងគ្រោះញាត់ចូលក្នុងឡាន យកទៅឃុំឃាំងក្នុងបន្ទាយ។
ដោយបង្អត់បាយនិងឲ្យលុតចង្គង់លើគ្រាប់គ្រួស និងវ៉ៃរហូតជនរងគ្រោះរបួសធ្ងន់ក្នុងខ្លួន ហើមខ្លួន ប៉ោងក្បាលរួចចោទថា!ជនរងគ្រោះញៀនថ្នាំ។
ទន្ទឹមនិងនោះ!ម្ដាយជនរងគ្រោះបានទៅសុំអង្វរចង់ជួបកូនដល់បន្ទាយ និងស្នើឲ្យដោះលែងកូនខ្លួន ប៉ុន្តែរយៈពេលកន្លះថ្ងៃទើបក្រុមទាហាន អនុញ្ញាតឲ្យជួបនិងកូន!។
ដោយឃើញកូននៅក្នុងសភាពរបួសធ្ងន់ ហើយត្រូវបានក្រុមគ្រួសារយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប!។
ម្ដាយជនរងគ្រោះបញ្ជាក់ថា!កូនគាត់ធ្វើតាមបញ្ជាថៅកែ ស៊ីប្រាក់ខែថៅកែ សោះ ហេតុអីអាងអំណាចធំចាប់កូនគាត់ធ្វើទារុណកម្មបែបនេះទៅវិញ? ។
គាត់ថា!ប្រសិនជាកូនគាត់ញៀនថ្នាំមែននោះ ហេតុអីមិនចាប់ប្រគល់ឲ្យសមត្ថកិច្ចជំនាញទៅ បែរជាមកធ្វើអំពើព្រៃផ្សៃអញ្ចឹង?។
ក្នុងនោះ!ទាំងគាត់និងកូនប្រុសមិនអាច ទទួលយកបានទេ ហើយគាត់សូមអំពាវនាវយ៉ាងទទូច ដល់សម្ដេចតេជោ មេត្តាជួយចាត់ការលោក សន ស៊ា និងអន្តរាគម រកយុត្តិធម៌ឲ្យក្រុមគ្រួសារគាត់ដោយក្ដីអនុគ្រោះ!! ។
ឆ្លើយតបនិងការលើកឡើងខាងលើលោកឧត្ដមសេនីយ៍ទោ សន ស៊ា មេបញ្ជាការកងពលតូចលេខ(៤)បានអោយដឹងថា៖ សមត្ថកិច្ចគេមកសម្របសម្រួលបញ្ចប់រឿងអស់ហើយ គ្មានអីទេ!
បើវាខ្លាំងអោយអ្នកសាព័ត៌មាន នាំអាអ្នកថាគាត់វ៉ៃទៅជួបលោក នៅបន្ទាយ។
ហើយអោយវាឆ្លើយថា៖គាត់វ៉ៃម៉េច លោកបញ្ជាក់ថា៖អានឹងមិនរួចខ្លួនទេ ចឈតែមើលទៅ៕ដោយ៖ ដើមរាំង