ក្រុងព្រះសីហនុ-(ដំណឹងបន្ថែម)ករណីកូនក្រពើ២ក្បាលដែលពលរដ្ឋចាប់បានក្នុងក្រុងព្រះសីហនុកាលពីថ្ងៃម្សិលមិញ តាមពិតគឺជាក្រពើដែលសាលាឡាយហ្វ៍ ចិញ្ចឹមទុកជាការសិក្សាអំពីរបៀបថែទាំនិងអោយចំណីសត្វក្រពើ។
បើតាមតំណាងសាលាបញ្ជាក់ថា កូនក្រពើដែលពលរដ្ឋប្រទះឃើញនេះ ដោយសារសំណាញ់រក្សាកន្លែងចិញ្ចឹមរហែក ពេលមានជំនន់ទឹកភ្លៀងនិងថាមានតែ២ក្បាលនេះប៉ុណ្ណោះដែលចេញរួចពីកន្លែងចិញ្ចឹម
ហើយបច្ចុប្បន្នខាងសាលាបានទំនាក់ទំនងនាំយកមកវិញអស់ហើយ និងបានសុំទោសបងប្អូនប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុដែលភ្ញាក់ផ្អើល ភយ័ព្រួយក្រោយចាប់បានកូនក្រពើតូចៗនេះ។
បើតាមតំណាងសាលាឡាយហ្វ៍ប្រាប់មកថា ក្នុងទ្រុងចិញ្ចឹមកូនក្រពើនៅសាលាឡាយហ្វ៍ មានកូនក្រពើសរុបចំនួន១៧ក្បាល និងបញ្ជាក់ផងដែរថាមិនមែនចិញ្ចឹមបែបអាជីវកម្មទេ គឺចិញ្ចឹមជាលក្ខណៈសម្រាប់ការសិក្សា៕ ប្រភព៖ Huy Bunleng