ចម្រៀងមួយបទដែលមានចំណងជើងថា «ស្រីថោកទាប» កំពុងតែក្លាយជាប្រធានបទក្តៅក្នុងបណ្តាញសង្គមថ្មីៗនេះ ដោយត្រូវបានគេលើកមកនិយាយវែកញែកព្រោងព្រាត ព្រោះតែមានចំណងជើងហាក់មើលងាយ ជេរប្រមាថ និង បន្ថោកតម្លៃស្ត្រីទូទៅ ។
បទចម្រៀងមួយបទនេះដែរត្រូវបានគេដឹងថានិពន្ធឡើងដោយលោក Mrr Ram ft. T-Vuthy ដែលជាអ្នកនិពន្ធទំនុកច្រៀង និង អ្នកចម្រៀងវ័យក្មេងម្នាក់ ហើយក្រោយពីធ្វើការបង្ហោះបទចម្រៀងនេះជាសាធារណៈរួចមក បានធ្វើឱ្យរូបគេទទួលបានការចាប់អារម្មណ៍ភ្លែតពីមហាជន ប៉ុន្តែជាការចាប់អារម្មណ៍បែបរិះគន់ពេញបណ្តាញសង្គម មិនមែនជាការគាំទ្រ ។
ដោយសារការដាក់ចំណងហាក់លើស និង ហាក់បានជេរបន្ទាបបន្ថោកស្ត្រីទូទៅនោះ យុវជនរូបនេះត្រូវគេជេរឡើងទក់សាច់ពេញបណ្តាញសង្គម ជាមួយនឹងការស្នើឱ្យមានការកែប្រែអន្ថន័យ ព្រមទាំងចំណងជើងឡើងវិញ
បើទោះជាអត្ថន័យចម្រៀងនេះរូបគេបានរៀបរាប់ពីមនុស្សស្រីដែលមានចិត្តក្បត់តែម្នាក់ក្តី តែបានធ្វើឱ្យមហាជនទទួលយកមិនបានឡើយនូវការដាក់ចំណងជើងបែបនេះឡើង ៕ ប្រជាប្រិយ
សូមស្ដាប់ខាងក្រោម៖