នាពេលបច្ចប្បន្នក្រសួងសារធារណការ និងដឹកជញ្ជូនបាននឹងកំពុងតែពង្រឹងសុវត្ថិភាព និងបង្កេីតការការពារការបន្លំស្លាកលេខពីជនខិលខូចមួយចំនួន។
បេីទោះបីជាក្រសួងខិតខំរិតបន្តឹងយ៉ានេះហេីយក្ដី ក៏នៅតែមានជនខិលខូចមួយចំនួននៅតែអាចបន្លំស្លាកលេខបានដដែល។
ជាក់ស្ដែងយោងតាមប្រភពពីហ្វេសប៊ុកឈ្មោះ Machas Tunle បានបង្ហោះរូបថពីរសន្លឹកដែលឡានចំនួនពីរដាក់ចតក្បែរគ្នា ហេីយមានស្លាកលេខ 2AP-0168 ដូចគ្នា។
គណនីហ្វេសប៊ុកដដែលបានសរសេរបង្ហោះថា “ពិភពលោកពិតជាតូចចង្អៀតមែន អាក្តាម០២គ្រឿងនេះចតឃ្លាតគ្នាប្រហែល០៥ម៉ែត្រនៅភោជនីយ៍ដ្ឋានចូលចិត្តលេខស្អាតដូចគ្នាម៉េសលោកព្រះថ្ងៃទី១០/៨/១៩”