បេក្ខនារី ដែលកំពុងមានប្រជាប្រិយភាពខ្លាំង លៀង ចាន់ឡា បានធ្លាក់ចេញពីកម្មវិធី X Factor Cambodia ហើយ នៅយប់ថ្ងៃអាទិត្យ ទី ១១ ខែសីហា ឆ្នាំ ២០១៩ ពោលគឺក្នុងវគ្គ 6 Chair Challenge។
បេក្ខនារី លៀង ចាន់ឡា មានអាយុ ១៧ ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។ បន្ទាប់ពីជាប់នៅក្នុងវគ្គ VootCamp របស់កម្មវីធី X Factor Cambodia ចាន់ឡា ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់សាធារណជន ដោយសារការអាណិតអាសូរ ពីខ្សែជីវិតដ៏កម្សត់របស់ប្អូនស្រី រួមផ្សំជាមួយសមត្ថភាព ដែលមានទឹកដបសម្លេងដ៏ពិរោះផងដែរ។
បន្ទាប់ពីលេច លឺដំណឹងនេះហើយ មានសប្បុរសជន ដែលមានចិត្តធម៌ជាច្រើន បានអំពាវនាវ ចង់ជួយដល់បេក្ខភាពរូបនោះ ដើម្បីសម្រួលខាងផ្នែកសម្រស់របស់នាង ឲ្យបានប្រសើរជាងមុន។
យ៉ាងណាមិញថ្ងៃនេះផងដែល គឺជាថ្ងៃ ប្រកួតប្រជែងគ្នា ក្នុងក្រុមផ្ទាល់សំរាប់យប់នេះ ចំពោះចាន់ឡា បកស្រាយ១បទក្នុងនោះ តាមគណកម្មការ កញ្ញា គាត់ផ្តល់ខំមិន គាត់នៅដូចជាភ័យអារម្មណ៌មិនទាន់គ្រប់គ្រងបានល្អ ដូចនេះមិនអាចបន្តបាន រីឯលោក ខេមរៈ សេរីមន្ត គំាទ្រ នៅសម្ថភាពប្អូនអាចបន្តបាន រី រីឯ សុខ ស៊ីឡាលីន ផ្តលខំមិនថា គាត់នៅភ័យ នៅឡើយ ដូចនេះ គាត់មិនអាចអោយបន្ត
ប៉ុន្តែជាចុងក្រោយ គឺសំរេចលើអ្នកដឹកនំាក្រុម របស់លោក ណុប បារិទ្ធ យ៉ាងណាមិញ លោក ណុប បារិទ្ធ ជាខំមិនជាច្រើនដោយប្អូនស្រីនៅភ័យ ស្រែកឡើងនៅមិនទាន់បានល្អ ទេ ដូចនេះ ចាន់ឡា មិនអាចបន្តទៅមុខបានទេ។
មហាជនសម្តែងការសោកស្តាយ ដែលបេក្ខនារី លៀង ចាន់ឡា ធ្លាក់ចេញពីកម្មវិធី X Factor Cambodia។ ប៉ុន្តែទោះយ៉ាងណា នាងនៅតែទទួលបានប្រជាប្រិយភាព មានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន ៕