ឥណ្ឌូនេស៊ី៖ វីដេអូមួយត្រូវបានបណ្តាញសង្គម ហើយក៏មានការចែកចាយច្រើនតៗគ្នា ជាមួយការបង្ហាញអារម្មណ៍ដ៏ក្រៀមក្រមនិងសោកស្តាយថា ហ៊ឺអីក៏ស៊យជាន់លើទុក្ខមែន ហែរសពម្តាយឡើងទៅបូជា បែរជាបាក់ជណ្តើរ ធ្លាក់មឈូសតម្កល់សពម្តាយមកសង្កក់កូនស្លាប់ម្នាក់ទៀតមួយរំពេច។
ក្នុងវីដេអូហែរសព ដែលត្រូវបានប្រភពទម្លាយថា មានប្រភពមកពីប្រជាជនប្រទេសឥណ្ឌូនេស៊ី ដែលគ្រួសារមួយ មានម្តាយចាស់និងបានស្លាប់ ហើយកូនចៅសាច់ញាតិក៏បានរៀបចំធ្វើបុណ្យតាមប្រពៃណី ពេលនេះក៏ត្រូវហែរសពឡើងលើមេនទីតម្កល់សពបូជា ក្នុងរូបភាពដ៏អូរអ ស្រាប់តែត្រូវបាក់ជណ្តើរ បណ្តាលមនុស្សជាច្រើន ដែលនាំគ្នាលីសែងទួលទ្រមឈូសធ្លាក់មកក្រោម ហើយមឈូសក៏ធ្លាក់ម ជាមួយទួញទ្រហោយំជាថ្មី ក្នុងក្តីទុក្ខដ៏ក្រៀមក្រម ខណៈសមាជិកគ្រួសារដែលមានសុខភាពល្អ បែរបាត់បង់ជីវិត មិនទាន់ទាន់បានបូជាសពម្តាយផងនោះ ក៏ត្រូវបានប្រព័ន្ធផ្សព្វផ្សាយបង្ហាញបន្ថែមថា «រឿងគួរឲ្យរន្ធត់តក់ស្លុត និងសង្វេគពន់ពេកចំពោះគ្រួសារមួយនេះបានផ្ដាច់ជីវិតកូនប្រុសមួយរូបអំឡុងពេលពិធីបុណ្យសពម្ដាយដោយសារការធ្វេសប្រហែស»។