គ្រោះថ្នាក់ចរាចរណ៍តែងតែកេីតមានជារៀងរាល់ថ្ងៃ ដែលបណ្ដាលឱ្យមនុស្សស្លាប់ និងគ្រោះថ្នាក់ជាហូរហែ។
គ្រោះថ្នាក់បានកេីតឡេីងដោយអ្នកបេីកបរមិនមានការអធ្យាស្រ័យគ្នា ផឹកគ្រឿងស្រវឹង បេីកហួសល្បឿនកំណត់ និងមិនយល់នូវច្បាប់ចរាចរណ៍។
មួយរយៈចុងក្រោយនេះយេីងតែងប្រទះឃេីញគ្រោះថ្នាក់ដែលមិនគួរឱ្យកេីតមាន ដែលជាគ្រោះថ្នាក់រវាងរថភ្លេីង ជាមួយនឹងម៉ូតូ ម៉ូតូកង់បី និងឡានជាដេីម។
ប្រជាពលរដ្ឋមួយចំនួនតូចមិនសូវយល់ដឹងពីច្បាប់ចរាចរណ៍ ដែលជាហេតុនាំឱ្យមានគ្រោះថ្នាក់ជាហូរហែបែបនេះ។
ជាក់ស្ដែងវីដេអូមួយដែលត្រូវបានបង្ហោះដោយផេក អ្នកប្រមាញ់ចរាចរណ៍ ដែលបង្ហាញពីសកម្មភាពអ្នកជិះម៉ូតូនៅផ្លូវរទេះភ្លេីង ខណៈដែលផ្លូវលំពុងត្រូវបានបិទពេលមានរថភ្លេីងឆ្លងកាត់ ប៉ុន្ដែអ្នកបេីកម៉ូតូនៅតែបំពានបេីកឆ្លងកាត់ទៀត។
ចង់ដឹងច្បាស់សូមទស្សនាខាងក្រោម៖
វីដេអូខាងក្រោម៖