ថ្ងៃនេះ ខ្ញុំចេញពីសាលាម៉ោង 8:30យប់, ពេលជិះឆ្លងស្តុបតម្រង់មកផ្ទះ មានអាយួនមួយនោះជិះអាស៊ុយការេ ជិះមកជិតៗ ហើយសួរខ្ញុំថាជិះមានមើលក្រោយអត់។ ហេតុតែមិនយល់ថាវានិយាយអ្វី ក៏ឈប់ម៉ូតូ(នៅផ្លូវកម្ពុជាក្រោម) ហើយមើលមុខវាក៏សួរថា បងនិយាយអី ញុំមិនយល់។
វាថាខ្ញុំជិះប៉ះម៉ូតូវាធ្វើឲ្យខូចស្នាមម៉ូតូវាអីឯណាទាំងដែលម៉ូតូវាកញ្ចាស់ស្រាប់។ ខ្ញុំមិនដឹងថាវាកុហកទេ ក៏សួរវាថាវាដួលមិនមែន តែតាមពិតខ្ញុំមិនបានលឺសម្លេងអីទេ។ វាអះអាងថាវាដួលហើយឲ្យខ្ញុំចុះពីម៉ូតូទៅមើលម៉ូតូវា តែខ្ញុំមិនចុះដាច់ខាត។
វាថាខ្ញុំឬក ហើយពោលពាក្យគំរាមថាទៅប៉ុស្ដ៍ប៉ូលីសហើយឲ្យខ្ញុំតេហៅប៉ាខ្ញុំរហូត ដោយហេតុថាយប់ហើយក៏មិនចង់មានរឿងច្រើន ខ្ញុំក៏និយាយសុំទោសទៅបើថាខ្ញុំប៉ះ។ វាឃើញខ្ញុំចឹង កាន់តែបានចិត្ត វាឲ្យខ្ញុំគិតគូលុយឲ្យវាតិចតួច ខ្ញុំក៏ថាខ្ញុំអត់លុយទេ។ ហើយវាខឹងនិយាយពាក្យគំរាមកំហែងថែមសុទ្ធតែជិះបុកម៉ូតូខ្ញុំវិញហើយសងលុយខ្ញុំអីណា។ ដោយហេតុថាខឹងពេក ហើយវាទារឲ្យសង ខ្ញុំក៏ចាប់ផ្ដើមសង្ស័យ(លើកទី1 ដែលជួបចឹង) ខ្ញុំក៏និយាយថាឲ្យវាបុកម៉ូតូខ្ញុំវិញទៅ
ព្រោះខ្ញុំគ្មានលុយឲ្យវាទេ(ដាច់ខាតអត់ដករបស់ចេញពីកាតាបទេ)។ វានៅតែនិយាយទារឲ្យខ្ញុំសងវា ដោយសារតែកាន់តែខឹងនិងសង្ស័យខ្លាំង ខ្ញុំក៏ថាឲ្យទៅដោះស្រាយជាមួួយប៉ូលីសហើយខ្ញុំក៏ជិះលឿនចេញពីវា។ វាជិះតាមហើយវាខឹងខ្ញុំខ្លាំងដែលទារលុយមិនបាន។ ដល់ឈប់ស្តុបណានជីង ខ្ញុំជិះទៅជិតអ្នកផ្សេង ហើយវារកឲ្យខ្ញុំជិះទៅប៉ុស្ដ៍ប៉ូលីសម៉ែវានៅឯណាទេ។ ខ្ញុំថាអត់។
ខ្ញុំថានៅខាងមុខមានប៉ុស្ដ៍ទៅដោះស្រាយហ្នឹងទៅ វាខឹងធ្វើអ្វីមិនបាន ព្រោះជុំវិញសុទ្ធតែមនុស្សណាមួយខ្ញុំនិយាយលឺៗផង វាក៏យកសោរម៉ូតូវាវាយលើកុងទ័រម៉ូតូខ្ញុំ តែអត់មានបែកអីទេ។ ខ្ញុំមើលមុខវា ហើយដល់ស្តុបខៀវ ខ្ញុំក៏ជិះទៅ។ ពេលមើលកញ្ចក់ក្រោយ អាគេបាញ់ហ្នឹងអត់មកតាមទេ។ ខ្ញុំមកដល់ប៉ុស្ដ៍ជិតផ្ទះ ខ្ញុំក៏ឈប់មើលវា វាអត់មកតាមទេ កាន់តែធ្វើឲ្យខ្ញុំកាន់តែច្បាស់ថាវាឆបោក។
ពេលដល់ផ្ទះ ខ្ញុំក៏ប្រាប់ប៉ា គាត់សួរថាម៉េចមិនតេហៅគាត់ ម៉េចឲ្យវាគំរាមបានចឹង។ គាត់ប្រាប់ថាថ្ងៃក្រោយបើជួបចឹង
-កុំឈប់ម៉ូតូនិយាយជាមួយវាឲ្យសោះ បើយើងច្បាស់ថាមិនបានខុសអី
-ជិះទៅរកប៉ុស្ដ៍ប៉ូលីសដែលនៅជិតឬកន្លែងមានមនុស្សច្រើន
រឿងជាច្រើនអាចកើតឡើងពេលដែលឈប់ម៉ូតូនិយាយ
-វាអាចកញ្ឆក់ម៉ូតូជិះបាន
-បើដកទូរស័ព្ទតេទៅប៉ា អាចឆក់ទៀត សំណាងដែរខ្ញុំមិនដកឥវ៉ាន់អីពីកាតាប
Ref: Srey Nich