ឥណ្ឌា៖ របាយការណ៍ថ្មីមួយរបស់ស្ថាប័នប្រឹក្សាយោបល់រដ្ឋាភិបាលឥណ្ឌាបានព្រមានថា ប្រទេសឥណ្ឌាកំពុងប្រឈមនឹងវិបត្តិទឹកដ៏អាក្រក់បំផុតមួយមិនធ្លាប់មានពីមុនមក។ ហើយបើយោងតាមបាយការណ៍របស់ស្ថាប័នគ្រប់គ្រងធនធានទឹកក៏បានអះអាងស្រដៀងគ្នាដែរថា ប្រជាជនឥណ្ឌប្រមាណជា៦០០លាននាក់ កំពុងតែមានបញ្ហាស្ត្រេសជុំវិញការប្រើប្រាស់ទឹកស្អាត។

[ngg_images source=”galleries” container_ids=”6″ display_type=”photocrati-nextgen_basic_slideshow” gallery_width=”600″ gallery_height=”400″ cycle_effect=”fade” cycle_interval=”10″ show_thumbnail_link=”1″ thumbnail_link_text=”[Show thumbnails]” returns=”included” maximum_entity_count=”500″]

សូមបញ្ជាក់ថា ការអះអាង និងការព្រមានខាងលើនេះ ត្រូវបានគេធ្វើឡើងបន្ទាប់ពីមានការសិក្សាមួយបានរកឃើញថា ប្រភពទឹកស្អាតនៅក្រោមដីក្នុងប្រទេសឥណ្ឌាប្រមាណជា៤០កំពុងត្រូវបានបំផ្លាញ ហើយការបំផ្លាញនេះទៀតសោធគឺជាការបំផ្លាញដល់ប្រភពដើមនៃចរន្តទឹកតែម្តង ដែលវាន័យថា ធនធានទឹកដែលបានបាត់បង់នេះគឺមិនអាចទាញយកមកប្រើប្រាស់វិញនោះទេ។

លោក Mridula Ramesh អ្នកនិពន្ធសៀវភៅស្តីពីការប្រែប្រួលអាកាសធាតុដ៏ល្បីមួយរូបបានឲ្យដឹងថា ការបាត់បង់ធនធានទឹកស្អាតរបស់ឥណ្ឌានេះ ក៏បានប៉ះពាល់ដល់សុវត្ថិភាពចំណីរអាហារផងដែរ ដូចនេះរដ្ឋាភិបាលឥណ្ឌាត្រូវតែរកយន្តការសំខាន់ៗមួយចំនួន ដើម្បីដោះស្រាយបញ្ហានេះជាបន្ទាន់៕