ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ីរំពឹងថា នឹងទទួលបានភ្លើងខៀវ ដើម្បីនាំចេញពូជធុរ៉េន Mao Shan Wang ដ៏ល្បីរបស់ខ្លួនទៅកាន់ប្រទេសចិន នាឆ្នាំក្រោយនេះ។ លោក Mohd Salehhuddin Hassan អគ្គលេខាធិការរងផ្នែកឧស្សាហកម្ម កសិកម្ម និងកសិឧស្សាហកម្មបានថ្លែងឲ្យដឹងថា ការចរចាជាមួយរដ្ឋាភិបាលចិនលើការនាំចេញពូជធុរ៉េនដ៏ល្បីទៅកាន់ប្រទេសចិនគឺមានសញ្ញាណវិជ្ជមានហើយ។

លោក Mohd Salehhuddin Hassan បានឲ្យដឹងទៀតថា យើងបានជួប ដើម្បីសាកសួរទាក់ទងនឹងសុវត្ថិភាពលើការដឹកជញ្ចូន និងសុវត្ថិភាពផ្លែឈើ ហើយយើងសង្ឃឹមថា នឹងទទួលបានការអនុម័តនៅឆ្នាំក្រោយ។

លោក Salehhuddin បានបន្ថែមទៀតថា បច្ចុប្បន្នធុរ៉េនម៉ាឡេស៊ីត្រូវបានអនុញ្ញាតិឲ្យនាំចេញទៅកាន់ប្រទេសចិន បានត្រឹមជាលក្ខណៈធុរ៉េនកំប៉ុង និងធុរ៉េនក្លាសេប៉ុណ្ណោះ មិនមែននាំចេញទៅជាធុរ៉េស្រស់ឡើយ។ ចំពោះតំរូវការពូជធុរ៉េននេះមានខ្ពស់ខ្លាំងនៅប្រទេសចិន ដោយធុរ៉េនពូជនេះនៅប្រទេសម៉ាស៊ីឡេ មានតម្លៃមួយគីឡូរហូតដល់ទៅ 300 Ringgit (ប្រហែល 75 ដុល្លារ) ឯណោះ៕